ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប បានស្នើនិងជំរុញដល់មន្ត្រីបក្សគ្រប់ឋានុក្រម ត្រូវ ចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ដោយទទួលយកសំណូមពរ និងឆ្លើយតបសេវាជូនពលរដ្ឋតាមតម្រូវការដែលពួកគាត់ បានស្នើសុំអន្តរាគមន៏ពីមន្ត្រីបក្សរបស់យើង ។
ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ក្នុងឪកាសឯកឧត្តមអញ្ជើញផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី២ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមកាងារ ចុះជួយស្រុក/ឃុំ គោលដៅ និងលោក លោកស្រីថ្នាក់ដឹកនាំបក្សនៅទូទាំងស្រុកប្រមាណជាង២០០នាក់ផងដែរ ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម សៅ សុខា នូវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ និងថ្នាក់ដឹកនាំបក្សនៅមូលដ្ឋាន ដែលកន្លងមកបានរួមសម្រេច កិច្ចការបំរើគណបក្សទទួលបានលទ្ធផលល្អនូវលើគ្រប់វិសយ័ ធ្វើអោយសង្គមជាតិទទួលបានសន្តិសុខល្អ បង្កអោយក្រុមវិនិយោគចូលមកបង្កើតទីផ្សាការងាជូនពលរដ្ឋបានរាប់ម៉ឺនកន្លែងថែមទៀត ។
ដើម្បីច្បាមយកជំនឿ និងសមាចិត្តពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំមន្ត្រីបក្ស ត្រូវធ្វើផែនការ និងប្រក្រតីទិនការងារចុះមូលដ្ឋាន អោយបានច្បាស់លាស់ ដើម្បីស្វែងយល់ ពីជីវភាព និងការប្របកការងាររបស់ សមាជិកបក្ស ណែនាំសមាជិកបក្ស អោយពួកគេទៅធ្វើអត្តសញ្ញាណបណ្ណ័ក្នុងករណី បណ្ណ័សមាជិកបក្សហួសសុពលភាពប្រើប្រាស់ និងមធ្យោបាយផ្សេងៗទៀតអោយបានគ្រប់គ្រាន់ ដើម្បីបំរើការបោះឆ្នោត ពិសេស បន្តដឹកនាំប្រជាការពារការពារមូលដ្ឋាន បញ្ជៀសហឹង្សា គ្រួសារ និងសង្គមជាតិ បញ្ជៀសគ្រឿងញៀន ណែនាំពលរដ្ឋអោយគោរពច្បាប់ សំដៅបង្កើនស្ថេរភាព សន្តិសុខល្អ នៅក្នុងភូមិ ឃុំរបស់យើង។








