យោងតាមអ្នកតំណាងពាណិជ្ជកម្មរបស់អ៊ីរ៉ង់ប្រចាំទីក្រុងដូហា ប្រទេសកាតា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដាថា ពាណិជ្ជកម្មតាមសមុទ្ររវាងប្រទេសអ៊ីរ៉ង់ និងកាតា បានបន្តឡើងវិញក្រោយការផ្អាកប្រហែលប្រាំខែ ។

កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានបានចុះហត្ថលេខាកាលពីខែមុន បានប្រកាសពីការបញ្ចប់អរិភាព បន្ទាប់ពីជម្លោះរយៈពេលបួនខែ និងបានអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅរកការធ្វើចរាចរណ៍តាមផ្លូវសមុទ្រដូចកាលមុនសង្គ្រាមនៅឈូងសមុទ្រ។ ទោះជាយ៉ាងណា ការដឹកជញ្ជូនចូល និងចេញពីឈូងសមុទ្រនៅតែមានភាពចម្រូងចម្រាស់។

លោក Abbas Abdolkhani បាននិយាយថា ការដឹកជញ្ជូនរវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al Ruwais របស់ប្រទេសកាតា បានបន្តឡើងវិញ បន្ទាប់ពីការសម្របសម្រួលរវាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងដូហា និងអាជ្ញាធរប្រទេសកាតា។ កំពង់ផែ Dayyer របស់អ៊ីរង់ត្រូវបានវាយប្រហារជាច្រើនលើកក្នុងអំឡុងសង្គ្រាម។
កាលពីចុងខែមិថុនា មន្ត្រីម្នាក់មកពីអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទំនិញអ៊ីរ៉ង់នៅទីបំផុតបានឆ្លងផុតការបញ្ចប់បែបបទនៅកំពង់ផែ Jebel Ali របស់ប្រទេសអារ៉ាប់រួម ជាកំពង់ផែធំបំផុតនៅក្នុងតំបន់ ដោយចង្អុលបង្ហាញពីការវិលត្រឡប់នៃពាណិជ្ជកម្មជាបណ្តើរៗរវាងភាគីទាំងពីរនៅឈូងសមុទ្រ។