អ្នកគាំទ្ររាប់ពាន់នាក់ស្វាគមន៍ក្រុមជម្រើសជាតិកាបវែរ ក្រោយបញ្ចប់ដំណើរប្រវត្តិសាស្ត្រនៅ World Cup

2026/07/06 11:39:31 am        119

អ្នកគាំទ្ររាប់ពាន់នាក់នៅរដ្ឋធានី Praia បាននាំគ្នាគ្រវីទង់ជាតិ លើកកន្សែងដែលមានអក្សរ "Cape Verde" និងបោះអាវជូនកីឡាករ ខណៈក្បួនដង្ហែរបស់ក្រុមជម្រើសជាតិកាបវែរ បានចាប់ផ្តើមធ្វើដំណើរជុំវិញទីក្រុង ដើម្បីអបអរសាទរការវិលត្រឡប់មកមាតុភូមិ កាលពីចុងសប្តាហ៍កន្លងទៅ។

ទោះបីកាបវែរត្រូវបញ្ចប់ដំណើរនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងលទ្ធផល ៣-២ នៅម៉ោងបន្ថែមកាត់សេចក្តីក៏ដោយ ប៉ុន្តែក្រុមមួយនេះបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។

កាបវែរ ជាប្រទេសលើដីកោះចំនួន ១០ ស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្វ្រិក មានប្រជាជនប្រមាណ ៥០ម៉ឺននាក់។ ប្រទេសនេះទើបតែចូលរួមការប្រកួតជម្រុះ World Cup នៅដើមសតវត្សរ៍ទី២១ ហើយមុនការប្រកួតឆ្នាំនេះ ក្រុមជម្រើសជាតិរបស់ពួកគេឈរនៅចំណាត់ថ្នាក់លេខ ៦៧ ពិភពលោក។

ភាពជោគជ័យរបស់កាបវែរនៅ World Cup គឺជាលទ្ធផលនៃគម្រោងអភិវឌ្ឍន៍រយៈពេលវែង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Bubista ដែលបានស្វែងរក និងប្រមូលផ្តុំកីឡាករដែលមានដើមកំណើតកាបវែរ ពីបណ្តាប្រទេសនានាជុំវិញពិភពលោក មកកសាងជាក្រុមមួយដែលមានស្មារតីប្រកួតខ្ពស់ ភាពរឹងមាំ និងយុទ្ធសាស្ត្រលេងដ៏មានប្រសិទ្ធភាព។

ទោះបីមិនអាចបន្តដំណើរទៅវគ្គបន្តបានក៏ដោយ ការបង្ហាញសមត្ថភាពរបស់កាបវែរនៅ World Cup លើកនេះ ត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រទេស ក៏ដូចជាបានបង្ហាញថា ក្រុមតូចមួយក៏អាចប្រកួតប្រជែងជាមួយមហាអំណាចបាល់ទាត់ពិភពលោកបានដែរ៕អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់
2026/07/06 01:32:08 pm        1
លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
2026/07/06 01:10:45 pm        1
Real Madrid ប្រកាសផ្ទេរខ្សែការពារហូឡង់ Denzel Dumfries ពី Inter Milan ជាផ្លូវការ
2026/07/06 11:53:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់

2026/07/06 01:32:08 pm
​សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់
2026/07/06 01:13:22 pm
​លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
2026/07/06 01:10:45 pm
​ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ
2026/07/06 01:08:24 pm
​ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
2026/07/06 12:48:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/05 03:59:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am