Real Madrid ប្រកាសផ្ទេរខ្សែការពារហូឡង់ Denzel Dumfries ពី Inter Milan ជាផ្លូវការ

2026/07/06 11:53:35 am        123

ក្លិបយក្សអេស្ប៉ាញ Real Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែការពារស្លាបស្តាំជម្រើសជាតិហូឡង់ Denzel Dumfries ពីក្លិបអ៊ីតាលី Inter Milan ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។

ទោះបីក្លិបមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា Real Madrid បានសម្រេចបង់ប្រាក់តាមលក្ខខណ្ឌផ្តាច់កិច្ចសន្យាដែលមានតម្លៃប្រមាណ ២០ លានអឺរ៉ូ។

Dumfries វ័យ ៣០ ឆ្នាំ ក្លាយជាកីឡាករថ្មីទី៤ ដែល Real Madrid នាំចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពី Marc Cucurella, Bernardo Silva និង Ibrahima Konaté។ ការមកដល់របស់គេត្រូវបានគេរំពឹងថានឹងបង្កើនការប្រកួតប្រជែងនៅតំបន់ការពារស្លាបស្តាំ ជាមួយខ្សែការពារជម្រើសជាតិអង់គ្លេស Trent Alexander-Arnold។

អំឡុងពេលលេងឱ្យ Inter Milan ចាប់តាំងពីផ្ទេរមកពី PSV Eindhoven នៅឆ្នាំ ២០២១ Dumfries បានរួមចំណែកជួយក្រុមឈ្នះពាន Serie A ចំនួន ២ លើក និង Coppa Italia ចំនួន ៣ លើក។ រូបគេបង្ហាញខ្លួនសរុប ២០៧ ប្រកួត រកបាន ២៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៨ លើក។

លើឆាកអន្តរជាតិ Dumfries ក៏បានជួយក្រុមជម្រើសជាតិហូឡង់ឈានដល់វគ្គ ៣២ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup រដូវក្តៅនេះផងដែរ។

សម្រាប់ Real Madrid ការនាំចូល Dumfries គឺជាផ្នែកមួយនៃផែនការពង្រឹងតំបន់ការពារ បន្ទាប់ពីក្លិបបញ្ចប់រដូវកាលមុនដោយគ្មានពានរង្វាន់។ ប្រធានក្លិប Florentino Pérez ធ្លាប់បានសន្យាថានឹងពង្រឹងសមាសភាពក្រុមក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ហើយក្លិបក៏បានតែងតាំង José Mourinho ឱ្យត្រឡប់មកដឹកនាំក្រុមជាលើកទី២ផងដែរ៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់
2026/07/06 01:32:08 pm        1
លោក Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកហ្គាណា ក្រោយធ្លាក់ចេញពី World Cup
2026/07/06 01:10:45 pm        1
Real Madrid ប្រកាសផ្ទេរខ្សែការពារហូឡង់ Denzel Dumfries ពី Inter Milan ជាផ្លូវការ
2026/07/06 11:53:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការបារ៉ែនបើកសវនាការកាត់ទោសមនុស្ស ១៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទគាំទ្រអ៊ីរ៉ង់

2026/07/06 02:49:08 pm
​អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស៖ សហភាពអឺរ៉ុបកំពុងផ្លាស់ប្តូរពីពាណិជ្ជកម្មទៅជាសង្គ្រាម   
2026/07/06 02:46:03 pm
​អង់គ្លេសរឹតបន្តឹងច្បាប់ស្តីពីការបរិច្ចាគនយោបាយនៅបរទេស ដើម្បីបញ្ឈប់«ការផ្តល់មូលនិធិក្លែងក្លាយ»
2026/07/06 02:43:50 pm
​លោក TRUMP៖ អឺរ៉ុបចាប់ផ្តើមរៀនពីរបៀបក្លាយជាប្រទេសតតិយលោក
2026/07/06 02:41:42 pm
​លោក ហ្សេឡិនស្គី និយាយថា ការប្រយុទ្ធគ្នានៅបន្ត ដើម្បីដណ្តើមគ្រប់គ្រងទីក្រុង Kostyantynivka
2026/07/06 02:39:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/05 03:59:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am