ប្រទេសអូស្ត្រាលី និងប្រទេសហ្វីជី នៅថ្ងៃចន្ទ ទី៦ ខែកក្កដានេះ បានចុះហត្ថលេខាលើសម្ព័ន្ធភាពការពារជាតិដ៏សំខាន់មួយ ដោយប្តេជ្ញាថាប្រទេសនីមួយៗនឹងមកជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ។

សម្ព័ន្ធភាពមហាសមុទ្រនៃសន្តិភាព គឺជាសម្ព័ន្ធភាពដំបូងគេរបស់ប្រទេសហ្វីជី ខណៈប្រទេសនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ នឹងក្លាយជាសម្ព័ន្ធមិត្តផ្លូវការទីបួនរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីសហរដ្ឋអាមេរិក នូវែលសេឡង់ និងប្រទេសប៉ាពួញូហ្គីណេ។

កតិកាសញ្ញាការពារជាតិនេះ បានធ្វើឡើង ខណៈប្រទេសចិនពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសវ៉ានូអាទូ។
ប្រទេសអូស្ត្រាលី និងហ្វីជី ក៏បានចុះហត្ថលេខាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរផងដែរ។