ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី

2026/07/06 12:48:17 pm        115

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រុមការងារ​បច្ចេកទេស​របស់ក្រសួង​បាន​បន្តរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ។

យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានរយៈពេល៣ខែ ពីដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទ រួមមាន៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្រ្ត៖ Rusa unicolor) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ខ្លាភ្ញីថ្មកែវ (ឈ្មោះអង់គ្លេស៖ Marbled Cat ឈ្មោះវិទ្យាសាស្រ្ត៖ Pardofelis marmorata) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្រ្ត៖ Cuon alpinus) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្រ្ត៖ Prionodon pardicolor) ស្វាក្តាម (ឈ្មោះអង់គ្លេស៖ Common Long-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca fascicularis) ស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្រ្ត៖ Macaca leonina) ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្រ្ត៖ Viverra zibetha) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្រ្ត៖ Prionodon pardicolor) ពង្រូល(ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica) និងប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ភេខ្លួនរលោង (ឈ្មោះអង់គ្លេស៖ Smooth-coated Otter ឈ្មោះវិទ្យាសាស្រ្ត៖ Luthogale perspicillata)៖ ភេខ្លួនរលោងជាប្រភេទភេទដែលមានទំហំ និងពណ៌ប្រហាក់ប្រហែលនឹងភេខ្លួនសំប៉ែត ដែលខុតគ្នានោះត្រង់ថា ភេខ្លួនរលោកមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លើឿងស្រាល។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាបដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។ ភេខ្លួនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធភាពបំផុត ដែលអាហារសំខាន់របស់ពួកវាគឺពពួកសត្វសំបករឹង (ក្តាម លៀស គ្រំ) និងត្រី។ ប្រភេទនេះមានវត្តមាននៅក្នុងខេត្តក្រចេះ ព្រែកទាល់ (ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប) និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គេក៏ឃើញមានវត្តមានៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌ រហូតដល់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ភេតូចជាប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយទទួលរងគ្រោះនៅលើពិភពលោក។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីធ្វពាណិជ្ជកម្ម បរបាញ់ និងការបាត់បង់ទីជម្រក៕

អត្ថបទដែលទាក់ទង

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្ក្រាប Online Scams នៅខណ្ឌដង្កោ ឃាត់ជនបរទេស ៨នាក់
2026/07/06 01:13:22 pm        2
ទូតជប៉ុន សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលើវិស័យបរិស្ថាន​កម្ពុជា​ធ្វើឱ្យប្រទេសក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ពលរដ្ឋ
2026/07/06 01:08:24 pm        1
ក្រសួងបរិស្ថាន រកឃើញវត្តមានភេទសត្វព្រៃកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១៤ប្រភេទ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
2026/07/06 12:48:17 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការបារ៉ែនបើកសវនាការកាត់ទោសមនុស្ស ១៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទគាំទ្រអ៊ីរ៉ង់

2026/07/06 02:49:08 pm
​អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស៖ សហភាពអឺរ៉ុបកំពុងផ្លាស់ប្តូរពីពាណិជ្ជកម្មទៅជាសង្គ្រាម   
2026/07/06 02:46:03 pm
​អង់គ្លេសរឹតបន្តឹងច្បាប់ស្តីពីការបរិច្ចាគនយោបាយនៅបរទេស ដើម្បីបញ្ឈប់«ការផ្តល់មូលនិធិក្លែងក្លាយ»
2026/07/06 02:43:50 pm
​លោក TRUMP៖ អឺរ៉ុបចាប់ផ្តើមរៀនពីរបៀបក្លាយជាប្រទេសតតិយលោក
2026/07/06 02:41:42 pm
​លោក ហ្សេឡិនស្គី និយាយថា ការប្រយុទ្ធគ្នានៅបន្ត ដើម្បីដណ្តើមគ្រប់គ្រងទីក្រុង Kostyantynivka
2026/07/06 02:39:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/05 03:59:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am