ចិន និង​អាមេរិក​រួមគ្នា​បង្កើត​ក្រុមការងារ និង​សហប្រតិបត្តិការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​

2021/04/27 09:59:58 am        190

អាមេរិក៖ ​បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់ ដែល​មាន​ភាព​ចម្រូងចម្រាស​ខុសធម្មតា នៅ​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋ​អាមេរិក ទីក្រុង​ប៉េកាំង​បាន​ចេញមុខ​អះ​អាង​ថា ចិន​ និង​អាមេរិក​បាន​សម្រេច​នឹង​បង្កើត​ក្រុមការងារ​រួម​មួយ ដើម្បី​សហការ​គ្នា​ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។

​ក្រុម​មន្ត្រី​ការទូត​កំពូល​ៗ​ចិន ​និង​សហរដ្ឋអាមេរិក​ក្នុង​ជំនួប​លើកដំបូង​ នា​សម័យ​រដ្ឋបាល​ប្រធា​នាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ​នា​សប្ដាហ៍​នេះបាន​ផ្លោង​សម្ដី​ចោទប្រកាន់ និង​រិះគន់​លើ​គោលនយោបាយ​គ្នា​ទៅវិញទៅមក ដោយ​ចំហ​តែ​ម្តង​។ ក៏ប៉ុន្តែ​នៅ​ក្រោយ​ជំនួប​នេះ ខាង​ប្រតិភូ​ចិន​បាន​អះ​អាង​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដោយ​បន្ត​ប្ដេជ្ញាពង្រឹង​ការទាក់ទង ​និង​កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​បញ្ហា​បម្រែបម្រួល​អា​កាស​ធាតុ​។​

​សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កម្រិត​ខ្ពស់​ខាងលើត្រូវ​បាន​ដឹកនាំ ​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​ថូ​នី ប្លី​ង​គែន និង​មន្ត្រី​ការទូត​កំពូល​របស់​ចិន គឺ​លោក យ៉ាង ជា​ឈី។ ​ទោះជា​យ៉ាង​ណា ខាង​ប្រតិភូ​ចិន​បាន​បង្ហាញ​ក្តី​សង្ឃឹម ចង់​ឲ្យ​បន្ត​មាន​ការ​ធ្វើ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្ រ​កម្រិត​ខ្ពស់​បែបនេះ​ទៀត បើ​ទោះ​បី​ជា​ប្រទេស​ទាំងពីរ​នៅ​មាន​ ការ​ខ្វែង​គំនិត​គ្នា​ច្រើន​ក៏​ដោយ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        26
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm