ព្រឹទ្ធសភាហ្វីលីពីនបើកសវនាការចោទប្រកាន់ទម្លាក់​តំណែង​អនុប្រធានាធិបតី លោកស្រី Sara Duterte

2026/07/06 10:24:40 pm        86

ព្រឹទ្ធសភាហ្វីលីពីន ដែលដើរតួនាទី​ជាតុលាការចោទប្រកាន់ទម្លាក់តំណែង​​ ​ បានបើកសវនាការកាត់ទោស​អនុប្រធានាធិបតី លោកស្រី Sara Duterte នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា) នេះ​ ជា​ព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសខាងនយោបាយ ដែលនឹងកើតឡើងស្រប​ពេល​​មាន​ជម្លោះនយោបាយដ៏តាន​តឹង​របស់លោកស្រីជាមួយលោកប្រធានាធិបតី Ferdinand Marcos Jr.។

មន្ត្រីនគរបាល​ជាង ៦.០០០នាក់ រួមទាំងក្រុមប្រឆាំងកុបកម្មផង​ ត្រូវបានដាក់ពង្រាយ ដើម្បីធានាសុវត្ថិភាពព្រឹទ្ធសភា ជាកន្លែងដែលក្រុមបាតុករប្រឆាំងលោកស្រី Sara Duterte ប្រហែល ៤០០នាក់ បានប្រមូលផ្តុំគ្នា ដោយស្រែកថា «ផ្តន្ទា​ទោស​លោកស្រី Sara ឥឡូវនេះ»។ បើយោងតាមផែនការមុនការ​ជំនុំជម្រះនេះ ដែលត្រូវបានឃើញដោយសារព័ត៌មាន AP បាន​បង្ហាញ​ថា លោកស្រី Sara Duterte មិនបានបង្ហាញខ្លួនទេ ប៉ុន្តែត្រូវបានតំណាងដោយមេធាវីរបស់លោកស្រី នៅពេលចាប់ផ្តើមសវនាការ ជា​ដំណើការ​ដែលនឹងមាន​រយៈពេល ៩២ថ្ងៃ។

ប្រសិនបើត្រូវបានផ្ដន្ទា​ទោស​តាម​បទចោទប្រកាន់នានា ដែលរួមការមាន​នូវ​ទ្រព្យសម្បត្តិដែលមិនអាចពន្យល់បាន និងការគំរាមកំហែងជាសាធារណៈថា នឹងធ្វើឃាតលោក​ Marcos លោកស្រី Sara អាចត្រូវបានដកហូតសិទ្ធិជាអចិន្ត្រៃយ៍ពីការកាន់តំណែងសាធារណៈ។ លោកស្រីបដិសេធការចោទប្រកាន់ទាំងនេះ។

ដំណើរការកាត់ទោស នឹងជាការវាយប្រហារដ៏ធំបំផុត ចំពោះផែនការដែលត្រូវបានប្រកាសរបស់លោកស្រី​ ក្នុងការស្វែងរកតំណែងប្រធានាធិបតី នៅពាក់កណ្តាលឆ្នាំ២០២៨​ នៅពេលដែលលោក​ Marcos បញ្ចប់អាណត្តិ ៦​ឆ្នាំរបស់លោក។ អ្នក​ទាំង​២ គឺ​ជា​អ្នក​ឈរ​ឈ្មោះ​រួម​ ក្នុងការបោះឆ្នោតឆ្នាំ២០២២ ជា​សម្ព័ន្ធភាពដ៏ច្របូកច្របល់ ដែលបានរួមបញ្ចូលគ្នានូវអំណាចរបស់សន្តតិវង្ស​នយោបាយដ៏ធំ​បំផុតចំនួន ២ របស់ប្រទេសនេះ ប៉ុន្តែ​សម្ព័ន្ធ​នេះ បានបែកបាក់គ្នា​យ៉ាងឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm