ក្រុមអាមេរិកមិនសម្រាកបុណ្យឯករាជ្រឡើយ ខណៈត្រៀមជួបប៊ែលហ្ស៊ិកវគ្គ ១៦ ក្រុម

2026/07/06 03:30:46 pm        106

ទោះបីជាថ្ងៃទី៤ ខែកក្កដា ជាទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកមិនមានពេលសម្រាកនោះទេ ដោយកីឡាករទាំងអស់បានបន្តហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។

ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម Seattle Seahawks ក្នុងទីក្រុង Seattle ដែលត្រូវបានចាត់ទុកថាជាកីឡដ្ឋានមួយមានបរិយាកាសរំភើប និងសំឡេងគាំទ្រខ្លាំងបំផុតក្នុងលីគ NFL។

មុនការប្រកួត World Cup ចាប់ផ្តើម អ្នកគាំទ្រជាច្រើនគ្រាន់តែរំពឹងថា ក្រុមជម្រើសជាតិអាមេរិកអាចឆ្លងផុតវគ្គចែកពូល និងឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ។ ប៉ុន្តែការយកឈ្នះ ប៉ារ៉ាហ្គាយ, អូស្ត្រាលី និងបន្តយកឈ្នះ បូស្នៀ ២-០ បានធ្វើឱ្យទំនុកចិត្ត និងក្តីសង្ឃឹមរបស់អ្នកគាំទ្រកើនឡើងយ៉ាងខ្លាំងថា ក្រុមរបស់លោក Mauricio Pochettino អាចបន្តដំណើរបានឆ្ងាយជាងការរំពឹងទុក។

ចំណែកឯក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ មិនទាន់បង្ហាញទម្រង់លេងដែលអាចបញ្ចុះបញ្ចូលអ្នកគាំទ្របាននៅឡើយទេ។ ក្នុងវគ្គមុន ពួកគេត្រូវរងសម្ពាធពីក្រុម សេណេហ្គាល់ អស់រយៈពេលជាច្រើននាទី មុនពេលរកបាន ២ គ្រាប់តាមស្មើ គ្រាប់ជ័យជំនះ ១១ ម៉ែត្រនៅចុងម៉ោងនៃម៉ោងបន្ថែម ១៥ នាទីពីរដង។

ការប្រកួត World Cup លើកនេះ ក៏អាចជាការបង្ហាញខ្លួនចុងក្រោយរបស់ ជំនាន់មាសរបស់បែលហ្ស៊ិក ដែលដឹកនាំដោយ Kevin De Bruyne, Romelu Lukaku និង Thibaut Courtois ផងដែរ។

សម្រាប់ក្រុមអាមេរិក ខ្សែការពារដែលធ្លាប់ត្រូវគេចាត់ទុកថាជាចំណុចខ្សោយ មុនការប្រកួត បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំក្នុងជ័យជម្នះលើបូស្នៀ។ ទោះជាយ៉ាងណា ពួកគេនឹងត្រូវប្រុងប្រយ័ត្នចំពោះខ្សែប្រយុទ្ធស្លាបល្បឿនលឿន Jérémy Doku ដែលត្រូវបានគេរំពឹងថាអាចបង្ហាញសមត្ថភាពពេញលេញក្នុងជំនួបនេះ៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

តេជោលីគ លើកទី៣ បង្ហាញភាពពិតប្រាកដ នៃសម្រស់បាល់ទះកម្ពុជា ខណៈបញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះពានដាច់
2026/07/06 03:43:23 pm        1
ក្រុមអាមេរិកមិនសម្រាកបុណ្យឯករាជ្រឡើយ ខណៈត្រៀមជួបប៊ែលហ្ស៊ិកវគ្គ ១៦ ក្រុម
2026/07/06 03:30:46 pm        1
Unai Simón៖ Ronaldo នៅតែគ្រោះថ្នាក់ ទោះមិនស្ថិតក្នុងចំណុចកំពូលនៃអាជីព មុនអេស្ប៉ាញជួបព័រទុយហ្គាល់
2026/07/06 01:32:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងតិច​​ ១០នាក់ត្រូវបានសម្លាប់ដោយសារ​​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើក្រុងគីវ ត្រឹម​ ១សប្តាហ៍

2026/07/06 05:22:40 pm
​សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ
2026/07/06 05:18:15 pm
​មនុស្សយ៉ាងហោច ២៥នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅពន្ធនាគាររបស់ប្រទេសស្រីលង្កា
2026/07/06 05:17:14 pm
​មេបញ្ជាការកងទ័ពអ៊ីស្រាអែលសន្យាធ្វើសកម្មភាព «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា
2026/07/06 05:14:34 pm
​ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ម្នាក់ នៅតំបន់វេសបែង
2026/07/06 05:10:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/05 03:59:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am