មេបញ្ជាការ យោធភូមិភាគទី៤ អញ្ជើញសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនដល់យោធិនចូលសោធននិវត្តន៍ផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

2026/07/06 11:19:59 pm        137

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយស ជូនដល់យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់បណ្តាអង្គភាពចំណុះឲ្យយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ៍ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើងគោក ជូនចំពោះបងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ របស់អង្គភាពយោធភូមិភាគទី៤ នាពេលនេះថា គឺជាគំរូវីរៈភាពដ៏អង់អាចក្លាហាន ដែលកន្លងមកពួគាត់បានចូលរួមធ្វើពលីកម្មដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ និងបានផ្តួលរំទប់ស្កាត់ ការវិលត្រឡប់ឡើងវិញនៅរបបប្រល័យពូជសាសន៍ ប៉ុល​ ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិបានពេញលេញ។

ឯកឧត្តម មេបញ្ជាការ បានបន្តផ្តាំផ្ញើរ ដល់បងប្អូនយោធិនសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌទាំងអស់ ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ របស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឲ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិត ប្រកបដោយភាពសុច្ចរិត ចូលរួមគ្រប់សកម្មភាពរបស់សង្គម ដើម្បីអោយប្រទេសជាតិបន្តមានការរីកចំរើនទៅមុខថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បាននាំយកនូវថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនដែលត្រូវដាក់ឲ្យចូល សោធននិវត្តន៍ទាំងអស់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតជាទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ផងដែរ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm