លោក Netanyahu៖ ភូមិគ្រិស្តសាសនាលីបង់ខ្លះ​ «បានស្នើឱ្យអ៊ីស្រាអែលបញ្ចូលជា​ដែន​ដី​ឧសម្ព័ន្ធ​​»

2026/07/07 12:31:54 am        87

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាល​ពី​ថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ថា ភូមិអ្នក​កាន់​សាសនាគ្រិស្តមួយចំនួន នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ បានស្នើសុំឱ្យអ៊ីស្រាអែលបញ្ចូលជាដែនដី​ឧបសម្ព័ន្ធ​ ដើម្បីទទួលបាន​ការការពារពីក្រុម​សកម្មប្រយុទ្ធហេសបូឡា។

លោក Netanyahu បានប្រាប់កម្មវិធី The Sunday Briefing របស់ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ថា៖ «ភូមិគ្រិស្តសាសនាជាច្រើន​ នៅលីបង់ ក្នុងចំណោមភូមិទាំងនោះ ពិតជាបានស្នើសុំឱ្យបញ្ចូលជា​ដែន​ដី​ឧបសម្ព័ន្ធ​ដោយ​អ៊ីស្រាអែល ពីព្រោះយើងការពារពួកគេពីក្រុម​ហេសបូឡា​ ពី​អ្នកគាំទ្រក្រុម​ហេសបូឡា​យ៉ាង​ងប់ងុល​ដែលចង់សម្លាប់ពួកគេ ហើយយើងធ្វើរឿងដូចគ្នាជាមួយគ្រិស្តសាសនាគ្រប់ទីកន្លែង»។

លោក Netanyahu មិនបានប្រាប់ឈ្មោះភូមិគ្រិស្តសាសនាដែលលោកបាននិយាយថា បានធ្វើការស្នើសុំបែបនេះឡើយ​។ មេ​ភូមិគ្រិស្តសាសនា Rmeish គឺលោក Hanna al-Amil ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈលីបង់ NNA ដែល​បាន​បដិសេធការអះអាងរបស់លោក Netanyahu។

លោក Amil បាននិយាយថា សូម្បីតែការពិចារណាលើគំនិតនេះ ក៏ «មិនអាចទទួលយកបានទាំងស្រុង» ហើយបានបញ្ជាក់ថា «ទីក្រុងគ្រិស្តសាសនាចំនួន ១៥ បានចេញសេចក្តីថ្លែងការណ៍មួយ​ កាលពី ២ថ្ងៃមុន ដោយបដិសេធការលើក​ឡើង​ទាំងនេះ»។

ប្រទេសលីបង់ត្រូវបានអូសទាញឱ្យ​ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ កាល​ពី​ថ្ងៃទី២ ខែមីនា នៅពេលដែលក្រុម​ហេសបូឡា​បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុង​ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាសដ៏ធំ និងការឈ្លានពានផ្លូវ​គោក នៅភាគខាងត្បូងលីបង់ ជាកន្លែងដែលកងទ័ពរបស់ខ្លួន ឥឡូវនេះកាន់កាប់ទឹកដីជាច្រើន នៅជិតព្រំដែន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm