ចិន និងហ្វាំងឡង់ យល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា

2026/07/07 12:38:07 am        47

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបាn បំពេញទស្សនកិច្ចនៅ​ប្រទេសហ្វាំង​ឡង់​ កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) បានសន្យាយ៉ាង​ម៉ឺងម៉ាត់​ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ព្រមទាំងដោះស្រាយបញ្ហាប្រឈមរួមគ្នា។

អំឡុងពេលជួបជាមួយលោក Wang ក្នុង​ទីក្រុង Turku នៅ​ភាគនិរតីហ្វាំងឡង់ លោក Stubb បានស្នើ​លោក Wang ឲ្យផ្ញើសារជូនពរលោកទៅកាន់ប្រធានាធិបតីចិន លោក Xi Jinping ដោយលោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅ​កាន់ប្រទេសចិន កាលពីជាង ១ឆ្នាំមុន និងកិច្ចប្រជុំដ៏ជោគជ័យរបស់លោកជាមួយលោក Xi បានបន្សល់ទុកនូវការ​ចាប់​អារម្មណ៍យ៉ាងជ្រាលជ្រៅ និងរីករាយ។

លោក Stubb បាននិយាយថា ចាប់តាំងពីហ្វាំងឡង់ និងចិន បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥០ ប្រទេសចិនសម្រេចបាននូវ​សមិទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងវិស័យនានា​ ដូចជានយោបាយ សេដ្ឋកិច្ច ស្ថិរភាពសង្គម និងនវានុវត្តន៍​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបង្កើតបានជាការអភិវឌ្ឍដ៏មហស្ចារ្យ​។

លោក Stubb បានសង្កត់ធ្ងន់ថា ប្រទេសហ្វាំងឡង់ទន្ទឹងរង់ចាំពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយចិន ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចបៃតង និងបញ្ញាសិប្បនិម្មិត (AI) ពង្រឹងការសម្របសម្រួលពហុភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល។

សម្រាប់​លោក Wang រដ្ឋ​មន្ត្រីការបទេស​រូប​នេះ បាននាំសារ​សួរសុខទុក្ខរបស់លោក Xi ទៅកាន់លោក Stubb ដោយនិយាយថា លោក Xi បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហ្វាំងឡង់ក្នុងឆ្នាំ២០១៧​ ក្នុងឱកាសខួប ១សតវត្សរ៍នៃការទទួលបាន​ឯករាជ្យរបស់ហ្វាំងឡង់ ដោយបង្ហាញពីការអបអរសាទរយ៉ាងស្មោះស្ម័គ្ររបស់ប្រជាជនចិន ចំពោះប្រជាជនហ្វាំងឡង់។

ជាមួយ​គ្នានេះ ដោយ​បានកត់សម្គាល់ថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នពោរពេញដោយភាពវឹកវរ និងភាពចលាចល ហើយពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការដើរថយក្រោយទៅរកច្បាប់ព្រៃ លោក Wang បានបញ្ជាក់​ថា ប្រទេសចិននឹងបន្តជាកម្លាំងដ៏សំខាន់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        2
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm