ចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹក និងការល្បាតតាមសមុទ្ររួមគ្នា

2026/07/07 12:40:19 am        55

កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកឈ្មោះ​ «Joint Sea-2026» នៅខែនេះ ក្នុងដែនទឹក និងដែនអាកាសជិតទីក្រុងកំពង់ផែ Qingdao ក្នុងខេត្ត Shandong នៅ​ភាគខាងកើតនៃ​ប្រទេសចិន។ នេះបើយោងតាមសេចក្ដី​ប្រកាសរបស់ក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦)។

ក្រសួងបានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំង២ នឹងធ្វើការល្បាតតាមដែន​សមុទ្ររួមគ្នា នៅក្នុងតំបន់ពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ហើយ​បើយោងតាមប្រភពយោធា បាន​បញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ នាវាមកពីភាគីរុស្ស៊ីដែលចូលរួមក្នុងសមយុទ្ធនេះ បានទៅ​ដល់កំពង់ផែយោធា ក្នុងទីក្រុង Qingdao ដោយការប្រមូលផ្តុំកងកម្លាំងចូលរួមទាំងអស់បានបញ្ចប់សព្វគ្រប់​។

រុស្ស៊ីបានបញ្ជូន​នាវាចម្បាំងបំពាក់​មីស៊ីលតម្រង់​គោល​ដៅ​ ១គ្រឿង នាវាចម្បាំងចម្បាំង ១គ្រឿង នាវាមុជទឹក ១គ្រឿង និងនាវាជួយសង្គ្រោះ ១គ្រឿង សម្រាប់សមយុទ្ធនេះ ខណៈដែលធន​ធាន​​​ចូលរួមភាគច្រើនរបស់​ចិន មានកងកម្លាំងមកពីកងទ័ពជើងទឹកនៃ​បញ្ជាការភូមិ​ភាគខាងជើង រួមទាំងនាវាពិឃាតបំពាក់​មីស៊ីលតម្រង់គោល​ដៅ​ នាវាចម្បាំងបំពាក់​មីស៊ីលមាន​ប្រព័ន្ធនាំ​ផ្លូវ នាវាផ្គត់ផ្គង់​ដ៏​ទូលំទូលាយ​ នាវាជួយសង្គ្រោះ និងនាវាមុជទឹក។ ភាគីទាំង២ ក៏នឹងដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ និងអង្គភាពកងម៉ារីនផងដែរ។

ដោយផ្តោតលើការឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងសន្តិសុខតាមដែន​សមុទ្រ សមយុទ្ធនេះនឹងត្រូវបានអនុវត្តជា ៣ដំណាក់កាល គឺការជួបជុំកម្លាំង ការធ្វើផែនការនៅកំពង់ផែ និងប្រតិបត្តិការនៅសមុទ្រ។ ភាគីទាំង២ នឹងធ្វើសមយុទ្ធឈ្លបយកការណ៍រួមគ្នា គឺ​ការការពារដែនអាកាស និងមីស៊ីល និងប្រតិបត្តិការវាយប្រហារតាមសមុទ្រ ក្នុងចំណោមសេណារីយ៉ូហ្វឹក​ហ្វឺន​ផ្សេងទៀត នៅសមុទ្រ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm