មន្ត្រីមកពីក្រុមនេះ បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមហាម៉ាសកំពុងរៀបចំរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដោយបើកផ្លូវឲ្យគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីនអនុវត្តការគ្រប់គ្រងដោយស៊ីវិល។
ការសម្រេចនេះគឺការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមយុទ្ធជនរបស់ខ្លួន បានដណ្តើមការគ្រប់គ្រងពីចលនាប៉ាឡេស្ទីន Fatah ដែលជាគូប្រជែង ក្នុងឆ្នាំ ២០០៧។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅតំបន់ហ្កាហ្សាកាលពីខែតុលាឆ្នាំមុន រវាងហាម៉ាស និងអ៊ីស្រាអែល ក្រុមនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញពីការគ្រប់គ្រងប្រចាំថ្ងៃ ប៉ុន្តែបញ្ហាដ៏ស្មុកស្មាញនៃការរំសាយអាវុធរបស់ខ្លួន នៅតែមិនទាន់ដោះស្រាយនៅ ឡើយ។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈលើបញ្ហានេះ មន្ត្រីហាម៉ាសម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖«ចលនានេះ បានសម្រេចចិត្តរំលាយគណៈកម្មាធិការរដ្ឋបាលហ្កាហ្សា និងតែងតាំងឥស្សរជនដែលទទួលស្គាល់ជាទូទៅ ដើម្បីត្រួតពិនិត្យការងាររបស់គណៈកម្មាធិការរហូតដល់គណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សាទទួលបន្ទុកជាផ្លូវការ»៕

