លោក Katz ព្រមានបណ្ដា​ថ្នាក់​ដឹកនាំអ៊ីរ៉ង់ ក្នុងអំឡុងពេលមាន​ពិធីបុណ្យសព លោក​ Khamenei

2026/07/07 01:45:38 am        57

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅ​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានគំរាមកំហែងបណ្ដា​ថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលចង់បំផ្លាញអ៊ីស្រាអែល ដោយបន្ថែមថា គឺ​អ៊ីស្រាអែលទៅវិញទេ​ដែលបានកម្ចាត់មេដឹកនាំត្រូវបានសម្លាប់ គឺ​លោក Ali Khamenei។

ការអត្ថាធិប្បាយបែបនេះ​របស់លោក Katz បានកើតឡើងក្នុង​ពេលដែលអ៊ីរ៉ង់រៀបចំពិធីបុណ្យសពរយៈពេល​ជា​ច្រើនថ្ងៃ សម្រាប់លោក Khamenei។ បន្ទាប់ពីបានតម្កល់ឲ្យ​មាន​ការ​ចូល​គោរព​ជាសាធារណៈ​រយៈពេល ២ថ្ងៃ នៅឯអគារ​សាសនា Grand Mosalla នៃទីក្រុងតេអេរ៉ង់ សាកសពរបស់លោក Khamenei បានចាប់ផ្តើមដង្ហែឆ្លងកាត់រដ្ឋធានី ដែល​មាន​មនុស្សយ៉ាងច្រើនកុះករអមដំណើរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN បាន​រាយការណ៍ដោយ​យោង​​អ្នកនាំពាក្យមួយ​រូប​ថា លោក Katz បានបញ្ជាក់​ថា មេដឹកនាំអ៊ីរ៉ង់ណាដែល «ព្យាយាមជំរុញផែនការបំផ្លាញអ៊ីស្រាអែលនឹងត្រូវបាន​រារាំង»។ លោក Katz ត្រូវបានដកស្រង់សម្តី ដែល​បាន​និយាយថា «លោក Khamenei ដែលពិធីបុណ្យសពរបស់លោក កំពុងប្រព្រឹត្តទៅនាពេល​នេះ ត្រូវបានកម្ចាត់ដោយអ៊ីស្រាអែល ដោយសារតែលោក​បានផ្តួចផ្តើម និងដឹកនាំផែនការបំផ្លាញអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅទូទាំងតំបន់»។

លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ «បានលុបបំបាត់ការគំរាមកំហែងអត្ថិភាព​ភ្លាមៗ ដែលអ៊ីស្រាអែលកំពុងប្រឈមជាមួយ​ និងបានបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ»។

គួរបញ្ជាក់​ថា លោក Khamenei និងសមាជិកគ្រួសារដទៃទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើគោលដៅ នៅ​អ៊ីរ៉ង់ នៅដើមដំបូងនៃ​​សង្គ្រាម៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm