ពលរដ្ឋទីបេតិ៍និរទេសខ្លួន និងពុទ្ធបរិស័ទ បានជួបជុំគ្នានៅប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ ដើម្បីប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩១វស្សារបស់សម្តេចសង្ឃ Dalai Lama ជាមួយនឹងពិធីបួងសួង និងពិធីបុណ្យបែបសាសនា ស្របពេលដែលមេដឹកនាំសាសនាអង្គនេះ សម្តែងធម៌ទេសនាទៅកាន់បរិស័ទនៅតំបន់ភ្នំហិម៉ាឡៃ Ladakh ។
ពិធីចម្រើនព្រះជន្មនេះដែរ បានរៀបចំឡើងនៅទូទាំងប្រទេសឥណ្ឌា រួមទាំងនៅទីក្រុង Dharamsala និងទីក្រុង Shimla ជាទីដែលព្រះសង្ឃ បួងសួងឲ្យម្ចាស់ជ័យលាភីណូបែលសន្តិភាពអង្គនេះ មានព្រះជន្មយឺនយូរ ។
សម្តេចសង្ឃ Dalai Lama ត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងចំណោមមេដឹកនាំសាសនាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ជាមួយនឹងការគោរពលើសពីក្នុងសាសនាព្រះពុទ្ធ លើកលែងតែទីក្រុងប៉េកាំង ដែលចាត់ទុកព្រះអង្គថាជា សង្ឃផ្តាច់ខ្លួន និងព្យាយាមអូសទាញជំនឿឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ។
ទីក្រុងប៉េកាំងនិយាយយ៉ាងទទូចថា មេដឹកនាំសាសនាមួយនេះ ត្រូវតែមានការយល់ព្រមលើអ្នកស្នងតំណែង ដែលជាមរតកសល់ពីសម័យអធិរាជ ៕

