អាល្លឺម៉ង់៖ អ៊ីរ៉ង់គួរតែបង់​ថ្លៃ សម្រាប់ការបោសសម្អាតគ្រាប់​មីន នៅច្រកសមុទ្រ Hormuz

2026/07/07 02:22:10 am        47


រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការចំណាយលើប្រតិបត្តិការអន្តរជាតិណាមួយ ដើម្បីបោសសម្អាតគ្រាប់​​មីន នៅ​ច្រកសមុទ្រ Hormuz។

លោក Johann Wadephul បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ Handelsblatt បន្ទាប់ពីត្រូវបានសួរថា តើបណ្ដាប្រទេសអឺរ៉ុបអាចផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់អ៊ីរ៉ង់ ដើម្បីធានា​បាន​ការយល់ព្រមពីទីក្រុងតេអេរ៉ង់ សម្រាប់បេសកកម្មបោសសម្អាតមីនដែរ ឬទេ។

លោក Wadephul បាននិយាយថា៖ «យើងមិនចាំបាច់ផ្តល់ជូនទីក្រុងតេអេរ៉ង់នូវ​អ្វីទាំងអស់។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានដាក់​មីន​ដោយ​ខុសច្បាប់ នៅ​លើ​ផ្លូវដឹកជញ្ជូនអន្តរជាតិ»។

លោកបានបន្ថែមថា៖ «ប្រសិនបើយើងបោសសម្អាតវារួមគ្នាជាមួយដៃគូអឺរ៉ុបផ្សេងទៀត យើងមិនមានបំណងគិតថ្លៃ សម្រាប់ការធ្វើដូច្នេះនៅដំណាក់កាលនេះទេ»។ តែ​ទោះជាយ៉ាងណាក្ដី ជាគោលការណ៍ វានឹងជា​រឿង​ត្រឹមត្រូវ ហើយអ៊ីរ៉ង់គួរតែចេញថ្លៃចំណាយ ព្រោះយើងនឹងដោះស្រាយការខូចខាតដែលបង្កឡើងដោយរបបនេះ»។

ជាមួយ​គ្នានេះ លោក Wadephul បានបញ្ជាក់​ថា អាល្លឺម៉ង់នៅតែបើកចំហចំពោះការចូលរួមចំណែក ក្នុងបេសកកម្មអន្តរជាតិ ដើម្បីស្តារការ​ធ្វើ​នាវាចរណ៍​ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រនេះ​ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយកងកម្លាំងអាល្លឺម៉ង់ណាមួយ នឹងតម្រូវឱ្យមានក្របខ័ណ្ឌច្បាប់ និងនយោបាយច្បាស់លាស់។

អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ចំពោះការចូលរួមពីបរទេសណាមួយ ក្នុងការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដោយទទូចថា ការទទួលខុសត្រូវចំពោះផ្លូវទឹកនេះ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋជាប់ព្រំដែនច្រក​សមុទ្រ​នេះ​ និងព្រមានមហាអំណាចក្រៅតំបន់កុំ​ឱ្យ​ដាក់ពង្រាយកម្លាំងយោធានៅទីនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm