រុស្ស៊ីកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតស៊ុយអែត ជុំវិញការវាយប្រហារដោយយានដ្រូន លើស្ថានទូតនៅទីក្រុង Stockholm

2026/07/07 02:23:33 am        65


ក្រសួងការបរទេសរុស្ស៊ី បានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងមូស្គូ នៅ​ថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ​២០២៦) នេះ ជុំវិញ «ឧប្បត្តិហេតុយានដ្រូន​ម្តងហើយម្តងទៀតដែលកំណត់គោលដៅលើ​ស្ថានទូតរុស្ស៊ី នៅទីក្រុង Stockholm»។ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​អ្នកនាំពាក្យក្រសួង​ លោកស្រី Maria Zakharova។

លោកស្រី Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «ឯកអគ្គរដ្ឋទូតស៊ុយអែតត្រូវបានកោះអញ្ជើញ​ទៅកាន់ក្រសួងការបរទេសនៅថ្ងៃនេះ»។

លោកស្រីបានបញ្ជាក់​ថា ឯកអគ្គរដ្ឋទូតនឹងត្រូវបានរំលឹកអំពីកាតព្វកិច្ចរបស់ស៊ុយអែត ក្រោមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត ក៏ដូចជាការធានាដែលទីក្រុង Stockholm ធ្លាប់ផ្តល់ឱ្យ ទាក់ទងនឹងសន្តិសុខនៃបេសកកម្មការទូតរបស់រុស្ស៊ី។ លោកស្រី Zakharova បានបន្ថែម​ថា៖ «យើងនឹងត្រូវធ្វើបែបនេះម្តងទៀត»។

យោងតាមលោកស្រី Zakharova បាន​ឱ្យដឹង​បន្ថែមទៀត​ថា ស្ថានទូតរុស្ស៊ីនៅទីក្រុង Stockholm និងបុគ្គលិកការទូតរបស់ខ្លួន មិនត្រឹមតែកំពុងប្រឈមនឹង​ការគំរាមកំហែងខាងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ខាង​ «ការវាយប្រហារដោយយាន​ដ្រូនជាក់ស្ដែង​ផង​ដែរ​» ដែលតម្រង់ទៅលើបរិវេណស្ថានទូត។ លោកស្រីបាននិយាយថា ឧប្បត្តិហេតុបែបនេះបានកើតឡើងយ៉ាង​ញឹក​ញាប់​។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសរុស្ស៊ីបានឱ្យ​ដឹង​ថា យានដ្រូន ២គ្រឿង បានហោះ​ចូលទៅក្នុងបរិវេណស្ថានទូត នៅទីក្រុង Stockholm ដោយ ១គ្រឿង ​បានទម្លាក់ធុងថ្នាំលាបពណ៌ក្រហមទៅ​លើដី និង ១គ្រឿង​ទៀតបំពាក់​ឧបករណ៍ផ្ទុះក្លែងក្លាបាន​ធ្លាក់នៅជិតអគារបេសកកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm