ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋភាគខាងជើង Uttarakhand និងដែនដីសហព័ន្ធចាមមូ និងកាស្មៀ ប្រទេសឥណ្ឌា បង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហក់នៅថ្ងៃចន្ទនេះ ជាហេតុធ្វើឲ្យបិទផ្លូវហាយវ៉េជាច្រើនខ្សែ ។
នៅទីក្រុងតំបន់ភ្នំភាគខាងជើង Doda រថយន្តខូចខាត ត្រូវបានមើលឃើញកប់នៅក្រោមបំណាក់ដី និងបំណាក់ថ្ម ស្របពេលក្រុមការងារព្យាយាមស្តាផ្លូវហាយវ៉េឡើងវិញ ។
នៅទីក្រុង Chamoli ភ្ញៀវទេសចរមួយរូបមកពីរដ្ឋ Maharashtra និយាយថា អ្នកដំណើរបានរង់ចាំអស់រយៈពេលជាង ១ម៉ោង ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបោសសម្អាតផ្លូវដែលមានបំណាក់ដី មុនពេលអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខ ។
ភ្លៀងធ្លាក់ខ្លាំង បានកើតមានឡើង បើទោះបីជាឥណ្ឌា ជួបខែមិថុនាស្ងួតបំផុតទី ៥របស់ខ្លួន ចាប់តំាងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩០១ក៏ដោយ ធ្វើឲ្យមានក្តីបារម្ភចំពោះទិន្នផលកសិកម្ម និងកំណើនសេដ្ឋកិច្ចឥណ្ឌា ៕