ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស

2026/07/07 03:05:59 am        42


ក្រសួងការពារជាតិអង់គ្លេស បានប្រកាសនៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យន្តហោះចម្បាំងអង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី ១គ្រឿង ដែល «បានចូលទៅកៀក​ម្តងហើយម្តងទៀត» នឹង​នាវាចម្បាំង HMS Prince of Wales នៅសមុទ្រន័រវ៉ែស (Norwegian Sea)។ នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​​Sky News។

ក្រសួងបានឱ្យដឹង​ថា៖ «យើងអាចបញ្ជាក់បានថា ខណៈពេលកំពុងប្រតិបត្តិការនៅសមុទ្រន័រវ៉ែស ក្នុងប្រតិបត្តិការ Operation Firecrest ក្រុមវាយប្រហារនៃ​នាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេស ត្រូវបានយន្តហោះល្បាតសមុទ្រ Bear-F របស់រុស្ស៊ី ចូលទៅកៀក​ម្តងហើយម្តងទៀត។ យន្តហោះនេះត្រូវបានស្ទាក់ និងអមដំណើរដោយយន្តហោះចម្បាំង F-35 របស់ចក្រភពអង់គ្លេស ពីនាវាចម្បាំង HMS Prince of Wales ពេញមួយ​ការប្រឈម​មុខ​គ្នា​នេះ​​»។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា នៅពេលដែលការប៉ុនប៉ងរបស់កងកម្លាំងអង់គ្លេស ដើម្បីទាក់ទងយន្តហោះនោះ ត្រូវបានគេរាយការណ៍ថា មិនបានទទួលការឆ្លើយតបទេ។

ក្រសួងបានបញ្ជាក់​ថា «សកម្មភាពនេះមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដោយយន្តហោះចម្បាំង Bear-F បានហោះកាត់នៅរយៈកម្ពស់ទាប និងទៅកៀក​នឹង​នា​វាចម្បាំង HMS Prince of Wales ដោយមិនចាំបាច់ និងបានទម្លាក់ឧបករណ៍អណ្ដែតទឹក​មួយចំនួន នៅក្បែនាវាផ្ទុកយន្តហោះ»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm