ប្រមុខ​ការទូត​រុស្ស៊ី​៖ ​ថ្ងៃ​ខួប​ជ័យជម្នះ​៩​ឧសភា នឹង​មិន​ប៉ះពាល់ដល់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/05/02 04:50:20 pm        1.3 K

​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Mediaset របស់​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​ថា ខួប​នៃ​ការ​រំដោះ​ប្រទេស​រុស្ស៊ី​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២​ នៅ​ថ្ងៃ​ទី៩ ឧសភា ដែល​នឹង​មកដល់​នា​ពេល​ខាង​មុខនឹង​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

​នៅ​ពេល​លោក​ត្រូវ​បាន​សួរ​ថា ​តើ​ថ្ងៃ​ទី៩ ឧសភា​នឹង​ក្លាយ​ជា​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់ ឬ​ជា​ចំណុច​ផ្លាស់ប្ដូរ​នៃ​សង្គ្រាម​លោក Lavrov បាន​និយាយ​ថា ទាហាន​របស់​ពួក​លោក​នឹង​មិន​ពឹង​ផ្នែក​សកម្មភាព​របស់​ពួកគេ លើ​កាល​បរិច្ឆេទ​ជាក់លាក់​ទេ​។​ លោក​បាន​បន្ថែម​ថា ពួក​លោក​នឹង​រំឭក​ជ័យជម្នះ​ដ៏​ឧឡារិក ប៉ុន្តែ​ពេលវេលា​នឹង​ល្បឿន​នៃ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​កំណត់​លើ​ភាព​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ហា​នី​ភ័យ​សម្រាប់​ជន​ស៊ីវិល និង​ទាហាន​រុស្ស៊ី។

​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច និង​ក្រុម​អ្នក​វិភាគ​បាន​រំពឹង​ថា​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មានបំណង​ប្រកាស​ជ័យជម្នះក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំ​ថ្ងៃ​អបអរ​ទិវា​៩​ឧសភា អំឡុង​ពេល​ដែល​ប្រទេស​រុស្ស៊ី​រៀបចំ​ក្បួន​ព្យុហយា​ត្រា​​ប្រចាំ​ឆ្នាំ​ដ៏​ធំ​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ប៉ុន្តែ​ជំហាន​រីកចម្រើន​ត្រូវ​បាន​ជាប់​គាំង​ដោយសារ​ក្រុម​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​យោធា​ពី​លោក​ខាង​លិច​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm