អគ្គិភ័យលើនាវាដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រអូម៉ង់ត្រូវបានវាយប្រហារដោយ«គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ» ត្រូវបានរាយការណ៍។ មន្ត្រីអាមេរិកពីរនាក់ ដែលបាននិយាយទៅកាន់សារព័ត៌មាន Axios កំពុងដាក់កំហុសលើអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ។ មន្ត្រីទាំងនេះ បាននិយាយថា យោធាអ៊ីរ៉ង់ បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ទៅលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

មន្ត្រីម្នាក់បាននិយាយថា នាវាទីពីរក៏ត្រូវបានវាយប្រហារ ហើយនាវាទាំងពីរបានរងការខូចខាតធ្ងន់ធ្ងរប៉ុន្តែពុំមានអ្នកស្លាប់ និងរងរបួសនោះទេ។ ការវាយប្រហារ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមក។
ការវាយប្រហារដំបូងបានកើតឡើងបន្ទាប់ពីការប្រកាសអំពីច្រករបៀងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងដែនទឹកប្រទេសអូម៉ង់ ជាចំណាត់ការមួយដែលអ៊ីរ៉ង់បានជំទាស់ ដោយនិយាយថា ចំណាត់ការនេះរំលោភលើអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានបានចុះហត្ថលេខារវាងប្រទេសទាំងពីរនៅថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់អរិភាព។ ទីក្រុងតេអេរ៉ង់ អះអាងថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យខ្លួននូវការទទួលខុសត្រូវក្នុងការគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយនេះ។
