ការ​តវ៉ា​ និង​ការ​ចាប់​ខ្លួន​បាន​ផ្ទុះឡើង ខណៈ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ប្រារព្ធ​ទិវា​ពលកម្មអន្តរជាតិ

2022/05/02 05:30:53 pm        586

ពិភពលោក៖ ថ្ងៃទី១ ខែ​ឧសភា​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ឬ​ May Day នៅ​ទូទាំង​ពិភពលោក​។ ក្រុម​បាតុករ​នៅ​ជុំវិញ​ពិភពលោក​បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​អបអរសាទរ​ដល់​កម្មករ និង​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​។

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រារព្ធ​ទិវា May Day ដែល​ជា​ទិវា​អន្តរជាតិ​របស់​កម្មករដោយមាន​ការ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្រី​លង្កា កម្ពុជា ស៊ែ​ប៊ី ទួរគី ឥណ្ឌា ប៉ា​គី​ស្ថាន ក្រិ​ក បារាំង និង​កោះ​ស៊ី​បស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ផង​ដែរ។ ប្រជា​ពលរដ្ឋ​ និង​សហជីព​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ទូទាំង​អឺរ៉ុប បាន​នាំគ្នា​ចេញទៅ​កាន់​តាម​ដង​ផ្លូវ​នានា​រៀបចំ​ក្បួន​ព្យុហយាត្រា ដោយ​មាន​ការ​តវ៉ា​បង្ហាញ​ដល់​រដ្ឋាភិបាល​របស់​ពួកគេ ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​បារាំង ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​កន្លែង​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង Paris កាលពី​ថ្ងៃអាទិត្យ ខណៈ​ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រើ​ក្បួន​ព្យុហយាត្រា​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ​ជា​ការ​បង្ហាញ​ការ​ប្រឆាំង​ទៅ​នឹង​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មីៗ​លោក ​Emmanuel Macron​។​

​ក្នុង​ប្រទេស​ទួរគី​វិញ នគរបាល​បង្ក្រាប​កុបកម្ម​បាន​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា​រាប់​សិប​នាក់ ដែល​ព្យាយាម​ទៅកាន់​ទីលាន​ចតុរង្គ Taksim របស់​ទីក្រុង Istanbul ចូលរួម​បាតុកម្ម​ថ្ងៃទិវា​ពលកម្ម​អន្តរជាតិ ប្រឆាំង​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បណ្ដាលមកពី​អតិផរណា​ហក់​ឡើង​ខ្ពស់​។ ប្រទេស​ហៃ​ទី និង​កូ​ឡុំ​ប៊ី​បាន​រៀប​ចំ​ក្បួន​ព្យុហយាត្រា​កាលពី​ថ្ងៃអាទិត្យ​ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិដើម្បី​រំឭក​ដល់​កម្មករ​។ នៅ​ហៃ​ទី កម្មករ​រាប់​រយ​នាក់​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ​ដោយ​កាន់​ផ្ទាំង​ផូ​ស្ទ័​រសរសេរ​ដោយ​ដៃ និង​ផ្ទាំង​ប្រកាស​បដា​ទាមទារ​ការចាប់អារម្មណ៍​ដល់​ប្រាក់​កម្លៃ​ទាប​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        56
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        86
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm