បាល់ ១១ ម៉ែត្រលែងជា «ល្បែងសំណាង» ខណៈក្រុមធំៗផ្តោតលើវិទ្យាសាស្ត្រ និងចិត្តសាស្ត្រនៅ World Cup 2026

2026/07/07 01:08:30 pm        139

ការស៊ុតបាល់កាត់សេចក្តី ១១ ម៉ែត្រ តែងតែត្រូវបានចាត់ទុកថាជាពេលវេលាដ៏តានតឹង និងឃោរឃៅបំផុតនៅក្នុងពិភពបាល់ទាត់។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ទស្សនៈនេះកំពុងផ្លាស់ប្តូរ ខណៈកីឡាករ គ្រូបង្វឹក និងអ្នកចាំទី កាន់តែផ្តោតលើការហ្វឹកហាត់បច្ចេកទេស ការវិភាគទិន្នន័យ និងការរៀបចំផ្នែកចិត្តសាស្ត្រ ដោយមិនចាត់ទុកការស៊ុតប៉េណាល់ទីជារឿងពឹងសំណាងតែមួយមុខទៀតឡើយ។

ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការត្រៀមខ្លួននេះ បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ និងហូឡង់ ត្រូវបានទម្លាក់ចេញពីការប្រកួត ក្រោយចាញ់ប៉ារ៉ាហ្គាយ និងម៉ារ៉ុក ក្នុងការស៊ុតបាល់កាត់សេចក្តី។

លោក Geir Jordet សាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រកីឡាន័រវែស និងជាអ្នកនិពន្ធសៀវភៅ Pressure ដែលសិក្សាអំពីចិត្តសាស្ត្រនៃការស៊ុត ១១ ម៉ែត្របានលើកឡើងថា គំនិតដែលថា «បាល់ ១១ ម៉ែត្រគឺជាល្បែងសំណាង» គួរតែបោះបង់ចោល ព្រោះក្រុមដែលមានបំណងឈ្នះពាន World Cup ស្ទើរតែគេចមិនផុតពីការប្រឈមមុខនឹងការស៊ុតកាត់សេចក្តី។

តាមការស្រាវជ្រាវរបស់លោក Jordet ដែលបានវិភាគការស៊ុតបាល់កាត់សេចក្តីចំនួន ៧១៨ លើក ក្នុងព្រឹត្តិការណ៍ World Cup, UEFA Euro និង UEFA Champions League ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៣ បានរកឃើញថា កីឡាករជាង ៥៣ ភាគរយ ដែលស៊ុតខកខាន មានកាយវិការបង្ហាញពីភាពខកចិត្ត និងសម្ពាធដូចគ្នា ដូចជាឱនក្បាល លាក់មុខ ដួលទៅលើដី ឬជៀសវាងការជួបមិត្តរួមក្រុម។

ក្រុមជម្រើសជាតិអង់គ្លេស គឺជាឧទាហរណ៍មួយនៃការផ្លាស់ប្តូរវិធីសាស្ត្រ។ បន្ទាប់ពីចាញ់ការស៊ុតប៉េណាល់ទី ៦ លើក ក្នុងចំណោម ៧ លើក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ សមាគមបាល់ទាត់អង់គ្លេសបានចាប់ផ្តើមគម្រោងសិក្សា និងហ្វឹកហាត់ការស៊ុតប៉េណាល់ទីយ៉ាងទូលំទូលាយ ដោយប្រើវិធីសាស្ត្រទំនើប និងផ្អែកលើការស្រាវជ្រាវ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Thomas Tuchel ក្រុមអង់គ្លេសនៅតែបន្តអភិវឌ្ឍការងារនេះ។

ទន្ទឹមនឹងនេះ អ្នកចាំទីក៏កំពុងក្លាយជាតួអង្គសំខាន់កាន់តែខ្លាំង។ ជំនួសឱ្យការលោតទប់បាល់ដោយការទាយទិសដៅ ពួកគេបានប្រើទិន្នន័យ ស្ថិតិ និងការវិភាគទម្លាប់នៃអ្នកស៊ុត ដើម្បីបង្កើនឱកាសសង្គ្រោះបាល់។ លោក Jordet យល់ថា អ្នកចាំទីក្នុង World Cup ឆ្នាំ២០២៦ កំពុងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យបានល្អជាងពេលណាៗទាំងអស់៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

Tottenham បំបែកកំណត់ត្រាក្លិបផ្ទេរ Sandro Tonali ពី Newcastle តម្លៃអាចឈានដល់ ១០០ លានផោន
2026/07/07 03:26:16 pm        1
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីជើងឯកឆ្នាំ២០២៦នឹងរៀបចំម្ដងទៀត នាចុងសប្តាហ៍នេះ នៅទីលាន វាលឥន្ទ្រី
2026/07/07 03:16:31 pm        1
Roberto Martinez ប្រកាសចាកចេញពីតំណែងគ្រូបង្វឹកព័រទុយហ្គាល់ ភ្លាមៗ​ក្រោយ​ធ្លាក់​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​នៅ World Cup
2026/07/07 03:03:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ណាតូត្រៀម សម្រាប់កិច្ចប្រជុំកំពូលដ៏លំបាក ខណៈលោក Trump ដាក់សម្ពាធលើ​​ការ​ចំណាយ

2026/07/07 04:16:27 pm
​កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល
2026/07/07 04:14:54 pm
​គណៈរដ្ឋមន្ត្រី៖ ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ
2026/07/07 04:13:43 pm
​ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយបន្តធ្លាក់ចុះ ប្រេងសាំង ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ
2026/07/07 04:08:50 pm
​លោក Trump៖ សង្គ្រាមអ៊ុយក្រែន ជិត​មានដំណោះស្រាយ​​ ក្រោយ​ជជែក​ជាមួយលោក Putin និងលោក Zelenskyy
2026/07/07 04:03:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am