ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​សកម្មភាព​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ប្រចាំ​ឆមាស​ទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦

2026/07/07 01:15:56 pm        154

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​សកម្ម​ភាព​ការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្ត​អនុវត្ត​ឆមាស​ទី​២ ​ឆ្នាំ២០២៦ និងពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​ម​ហន្តរាយ ២០២៤-២០២៨។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។ ឯកឧត្តម ទេស​រដ្ឋ​មន្រ្តីមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀប​ចំ​ធ្វើ​ការ​បូក​សរុប​របាយការណ៍ ស្តីពីសកម្មភាព​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​សំដៅ​ពង្រឹង​អភិបាល​កិច្ចហានិភ័យគ្រោះមហន្តរាយ, ការវិនិយោគទៅក្នុង ការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ សម្រាប់ភាពធន់ និងការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប និង​ការស្តារឡើងវិញគ្រោះមហន្តរាយ ដែលដឹកនាំអនុវត្ត និងសម្របសម្រួលដោយតាមក្រសួង-ស្ថាប័ន លេខាធិការរដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជន​។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុតាមលក្ខណៈរដូវកាលជាបន្តបន្ទាប់ ដោយ​ឆមាស​ទី​១នេះ គ្របដណ្តប់លើរដូវកាលចំនួនពីរ គឺ រដូវប្រាំង និង រដូវវស្សា។

ក្នុងអំឡុងរដូវប្រាំង ចាប់ពីខែមករាដល់ខែមេសា ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​អាកាស​ធាតុ​ក្តៅ ​និងស្ងួត ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនបានកើនឡើងខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ។ ចាប់​ពីខែឧសភា និងខែមិថុនា កម្ពុជាបានចាប់ផ្តើម ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី និ​ង​ភ្លៀង​កក់​ខែ ​ដែលជាសញ្ញានៃការចូលមកដល់នៃរដូវវស្សា បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និង​អាកាស​ធាតុ​មិន​ស្ថិត​ស្ថេរ​នៅតាមតំបន់ជាច្រើន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ក្នុងអំឡុងរដូវប្រាំង បាន​កើត​មាន​ករណី អគ្គីភ័យ ជាច្រើននៅទូទាំង ប្រទេស ដែលបណ្តាលឱ្យខូចខាតលំនៅឋាន ទ្រព្យ​សម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ កត្តាសំខាន់ៗដែល បង្កើនហានិភ័យអគ្គីភ័យរួមមាន សីតុណ្ហ​ភាព​ខ្ពស់ អាកាសធាតុស្ងួត ការប្រើប្រាស់ប្រភពភ្លើងដោយខ្វះការប្រុងប្រយ័ត្ន និង ការ​ឆាប​ឆេះ​នៅ​តំបន់ព្រៃ និងដីស្រែ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំណែកនៅដំណាក់កាលផ្លាស់ប្តូរពីរដូវប្រាំងចូលរដូវវស្សា និង​ក្នុង​អំឡុងពេលមានភ្លៀងកក់ខែ បានកើតមានករណី ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជា​បន្ត​បន្ទាប់​នៅ​​តាម​បណ្តារាជធានី-ខេត្ត មួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន និង​ទ្រព្យ​សម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំង បង្កឱ្យមានអ្នក រងរបួស និងបាត់​បង់​ជីវិត​ក្នុង​ករណី​មួយ​ចំនួន​ផង​ដែរ។

ដោយឡែក គោលបំណងពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ ការកាត់បន្ថយ​ហានិភ័យ​ គ្រោះមហន្តរាយ ២០២៤-២០២៨ ដោយផ្តោត​លើ​ការ​លើក​កម្ពស់​ចំណេះ​ដឹង​អំពី​ការ​កាត់​បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងអភិបាល​កិច្ច​ហានិភ័យ​គ្រោះ​ម​ហន្តរាយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសម្របសម្រួល និងសហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​​ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញ និងពង្រឹង​ការ​អនុវត្ត​សកម្ម​ភាព​ ដើម្បីលសាងសមត្ថភាពសម្រាប់ការត្រៀមបង្ការ ការត្រៀមចំកា​រ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ​និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខណៈ​ជា​លទ្ធផល សកម្មភាពសំខាន់ៗជាច្រើនត្រូវបានអនុវត្ត និងសម្រេចបាន ប្រកបដោយ​ប្រសិទ្ធ​ភាព​៕

អត្ថបទដែលទាក់ទង

កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល
2026/07/07 04:14:54 pm        1
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយបន្តធ្លាក់ចុះ ប្រេងសាំង ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ
2026/07/07 04:08:50 pm        1
អាជ្ញាធរខណ្ឌសែនសុខ ត្រៀមជីកស៊ីផាយពង្រីកអាងស្តុកទឹកធំជាងមុន នៅស្ថានីយ៍បូមទឹកបូរី១០០ខ្នង ដើម្បីរំដោះការជន់លិច
2026/07/07 04:02:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ណាតូត្រៀម សម្រាប់កិច្ចប្រជុំកំពូលដ៏លំបាក ខណៈលោក Trump ដាក់សម្ពាធលើ​​ការ​ចំណាយ

2026/07/07 04:16:27 pm
​កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល
2026/07/07 04:14:54 pm
​គណៈរដ្ឋមន្ត្រី៖ ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ
2026/07/07 04:13:43 pm
​ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយបន្តធ្លាក់ចុះ ប្រេងសាំង ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ
2026/07/07 04:08:50 pm
​លោក Trump៖ សង្គ្រាមអ៊ុយក្រែន ជិត​មានដំណោះស្រាយ​​ ក្រោយ​ជជែក​ជាមួយលោក Putin និងលោក Zelenskyy
2026/07/07 04:03:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am