មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍ ប្ដេជ្ញាជំរុញសកម្មភាពកីឡាទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​បេតិកភណ្ឌ

2026/07/07 01:39:51 pm        110

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​សកម្មភាព​កីឡា​គ្រប់​រូប​ភាព ដើម្បីរួ​មចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ផង​ ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោក​តែ​ម្ដង​។

ការ​ប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួម​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាល​ពី​ថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រម​ទាំង​មានការចូលរួមពីមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់។

ឯកឧត្តម វ៉ាហេង ដាវុធ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ ​ដែលបានចូលរួមផ្សព្វផ្សាយពីតំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ ហើយ​ឯកឧត្តម​សង្ឃឹម​ថា ក្រោយព្រឹត្តិការណ៍ នឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ បានស្គាល់​កាន់​តែ​ទូលំ​ទូលាយ ​ហើយចូលរួមធ្វើដំណើរកម្សាន្ដកាន់តែច្រើន ដូចអ្វីដែលក្រសួង​ធ្លាប់​បាន​រៀបចំ​នៅ​ខេត្ត​ផ្សេង​ៗ​។ ការណ៍នេះ ឯកឧត្តមបានប្ដេជ្ញានឹងជំរុញសកម្មភាពកីឡាទេសចរណ៍នេះជារៀងរាល់ឆ្នាំ ដើម្បី​ផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។

ទន្ទឹមជាមួយគ្នាលោកស្រី សូ សុគន្ធារី ដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ បាន​សម្ដែង​ក្ដី​រីក​រាយ​ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដើម្បី​នាំ​សារ​ពិត​ពី​សម្រស់​ធម្ម​ជាតិ និងប្រាសាទដ៏ស្រស់ស្អាត ក្នុងរដូវកាលបៃតង ទៅដល់ប្រជាពលរដ្ឋ ឲ្យ​បាន​ឃើញ ​និងទាក់ទាញចំណាប់អារម្មណ៍មកលេងកម្សាន្ដកាន់តែច្រើន។

ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះដែរ សម្រាប់កីឡាករ-កីឡា​ការិនី​ទទួល​បាន​ជ័យ​លាភី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ក៏ទទួលបានរង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍។ ឆ្លៀតឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានប្រគល់កង់ និងសម្ភារៈ​សិក្សា​មួយ​ចំនួន​ ដល់សិស្សានុសិស្សខ្វះខាតចំនួន ៥០កង់ ដែលទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ​Rinnai ចំនួន ៤០កង់ និងកម្សាន្ដកំពតរីស៊តចំនួន ១០កង់ផងដែរ។

ក្នុង​នាម​គណៈកម្មការរៀបចំ ឯកឧត្តម វ៉ាហេង ដាវុធ បានអរគុណចំពោះថ្នាក់ដឹកនាំ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍ទាំងមូល ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រម​ទាំង​វិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ជិះកង់ និង​រត់​ឆ្លង​កាត់​ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

Tottenham បំបែកកំណត់ត្រាក្លិបផ្ទេរ Sandro Tonali ពី Newcastle តម្លៃអាចឈានដល់ ១០០ លានផោន
2026/07/07 03:26:16 pm        1
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីជើងឯកឆ្នាំ២០២៦នឹងរៀបចំម្ដងទៀត នាចុងសប្តាហ៍នេះ នៅទីលាន វាលឥន្ទ្រី
2026/07/07 03:16:31 pm        1
Roberto Martinez ប្រកាសចាកចេញពីតំណែងគ្រូបង្វឹកព័រទុយហ្គាល់ ភ្លាមៗ​ក្រោយ​ធ្លាក់​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​នៅ World Cup
2026/07/07 03:03:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ណាតូត្រៀម សម្រាប់កិច្ចប្រជុំកំពូលដ៏លំបាក ខណៈលោក Trump ដាក់សម្ពាធលើ​​ការ​ចំណាយ

2026/07/07 04:16:27 pm
​កម្ពុជា​ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ចបញ្ញាសិប្បនិម្មិត​សាកល
2026/07/07 04:14:54 pm
​គណៈរដ្ឋមន្ត្រី៖ ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ
2026/07/07 04:13:43 pm
​ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយបន្តធ្លាក់ចុះ ប្រេងសាំង ៣ ៩៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ
2026/07/07 04:08:50 pm
​លោក Trump៖ សង្គ្រាមអ៊ុយក្រែន ជិត​មានដំណោះស្រាយ​​ ក្រោយ​ជជែក​ជាមួយលោក Putin និងលោក Zelenskyy
2026/07/07 04:03:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am