អតីតមេបញ្ជាការអ៊ុនតាក់ វាយតម្លៃខ្ពស់លើស៊ីម៉ាក់ ជួយសម្អាតគ្រាប់មីនធ្វើឲ្យជីវភាពពលរដ្ឋកាន់​តែល្អប្រសើរ

2022/05/02 11:02:58 am        842

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចន មូរេ សេនដឺសុន អតីតមេបញ្ជាការយោធារបស់អ៊ុនតាក់ បាន​វាយតម្លៃខ្ពស់លើកងកម្លាំង នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបាន​ជួយបោស​សម្អាតកាកសំណល់សង្គ្រាម ធ្វើឲ្យដីមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​កសិកម្មបាន ហើយធ្វើឲ្យជីវភាពកាន់តែល្អប្រសើរឡើង ។ 

ក្នុងដំណើរទស្សនកិច្ចពិនិត្យទីតាំងអតីតចម្ការមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ចន មុរេ សេនដឺសុន បានថ្លែងថា រយៈពេល​៣០ឆ្នាំមកនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការងារជាច្រើនជួយបោសសម្អាតមីនរំដោះដីធ្លី ជូន​ប្រជាពលរដ្ឋ និងជួយជនពិការដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដើម្បីធ្វើស្រែចម្ការ កសាងជីវភាពរស់នៅ ចិញ្ចឹមគ្រួសារ ព្រមទាំងមាន​ការ​អភិវឌ្ឍន៍​នៅតំបន់ដោះមីនរួច ។

លោកឧត្តមសេនីយ៍ឯក បានបង្ហាញសេចក្ដីរំភើបជាអនេក ដែលបានវិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ម្តងទៀត ស្របពេលជាមួយនឹងខួប៣0ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអូស្ត្រាលី ។

លោកបានបញ្ជាក់ថា កម្ពុជាពិតជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ​ដែល​មាន​ការអភិវឌ្ឍ​ដ៏ស្រស់បំព្រង ស្របគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ខ្លួននៅ ទូទាំងប្រទេស ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា ខេត្តបាត់ដំបងបានរងនូវ​ផល​ប៉ះពាល់​ដោយ​កាកសំណល់សង្គ្រាមជាច្រើន ហើយបើយោងតាមការស្រាវជ្រាវ​ចម្ការ​មីនក្នុង​ខេត្តនេះ មានផ្ទៃដីប៉ះពាល់ចំនួន ៦២៥គីឡូម៉ែត្រក្រឡា ស្មើ៥,៣២ភាគរយ នៃផ្ទៃដីសរុបរបស់​ខេត្តបាត់ដំបង ដែលមានមីន ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២១ ខេត្តបាត់ដំបង បោសសម្អាតមីនរួចបានចំនួន ៥១២គីឡូម៉ែត្រ ស្មើ៨១,៩២ភាគរយ ហើយគម្រោង UNDP ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ បានជួយរំដោះផ្ទៃដីមានមីនចំនួន ១១ ៣០០ហិកតា ស្មើនឹង ១ ៧៣២ចម្ការមីន ដែលបោសសម្អាតមីរួច ហើយរកឃើញមីនប្រឆាំងមនុស្ស និងកម្ទេចចោលចំនួន ១៣ ៩៥៨គ្រាប់ រួមនឹងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ទៀត ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm