បើតាមការបញ្ជាក់ពីលោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បីពានរង្វាន់ប្រចាំឆ្នាំ ២០២៦ នឹងមកដល់នៅថ្ងៃទី ១១-១២ ខែកក្កដាខាងមុខនេះនូវទីលានវាលឥន្រ្ទី សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត្រ ។
លោកបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។
កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន ការចូលរួម ពីបងប្អូនកីឡាកម៉ូតូត្រៃ កង់បី និងមានការបង្ហាញពី ក្រុមឡាន Off-Road ចូលរួមផងដែរ។
អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានសង្កត់ធ្ងន់ថាកម្មវិធីដំណើរការទៅបាន ដោយមានការចូលរូមសហការណ៏ ឧបត្ថម្ភពីក្រុមហ៊ុននានាជាច្រើនដើម្បីលើកកម្ពស់វិស័យកីឡាម៉ូតូត្រៃកម្ពុជាអោយកាន់តែមានភាពរីកចម្រើននិងអភិវឌ្ឍទៅមុខបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ ។
បើតាមការ បញ្ចាក់ពីអ្នករៀបចំដដែរបានបន្តថា នេះជាកម្មវិធីមួយដែលបានកាស្នើសុំច្បាប់ពីសហព័ន្ធនិងអជ្ញាធមូលដ្ឋាន ត្រឹមត្រូវផងដែរ ដើម្បីជាភាពងាយស្រួលក្នុងការប្រព្រឹត្តទៅនៅកម្មវីធីប្រណាំងម៉ូតូត្រៃនិងប្រណាំកង់ពានរង្វាន់ ប្រចាំឆ្នាំ២០២៦នេះ ដំណើរការដោយរលូន និងជោគជ័យ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីពានរង្វាន់ឆ្នាំ២០២៦ គ្រោងនឹងចាប់ពីថ្ងៃទី១១-១២ ខែ កក្កដាចុងសប្តាហ៍នេះ សម្រាប់កម្មវិធីមានដូចជា : ការប្រណាំងម៉ូតូត្រៃ , ការប្រណាំងម៉ូតូកង់, ការបង្ហាញShow សត្វឥន្រ្ទី,ការបង្ហាញ Stunt Motor ,រួមទាំងការបង្ហាញ Off-Road Show by BM Team ផងដែរ៕









