លោក Trump៖ សង្គ្រាមអ៊ុយក្រែន ជិត​មានដំណោះស្រាយ​​ ក្រោយ​ជជែក​ជាមួយលោក Putin និងលោក Zelenskyy

2026/07/07 11:03:31 pm        49

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) បានបញ្ជាក់​ថា ដំណោះស្រាយ ចំពោះសង្គ្រាម ដែលមានអាយុកាលជាង ៤ឆ្នាំ នៅប្រទេស​អ៊ុយក្រែន «កាន់តែជិតមាន​​ជាងអ្វី​ដែលមនុស្សគ្រប់គ្នាស្មានដល់​​» ហើយថា លោកនឹងនិយាយអំពីបញ្ហា​អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទួរគី នាសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ (NATO)។

លោក Trump បានធ្វើការកត់សម្គាល់របស់លោកបែប​នេះ​ បន្ទាប់ពីបានជជែក​តាម​ទូរស័ព្ទ​ កាល​ពី​ចុងសប្តាហ៍កន្លង​មក​ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskyy។ យ៉ាង​ណាក្ដី លោកមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ ពាក់​ព័ន្ធ​នឹង​ការអះអាងរបស់លោក ដែល​ថា ដំណោះស្រាយ ចំពោះជម្លោះនេះ​ គឺអាចនឹង​កើត​ឡើង​ឆាប់​ៗឡើយ​​ ស្របពេល​ដែល​ពេញមួយយប់ រុស្ស៊ីបានវាយប្រហារទីក្រុងគីវ និងតំបន់ជុំវិញ ដោយមីស៊ីល និងយានដ្រូន​ ដោយបានបណ្ដាល​ឱ្យ​មនុស្សតិចបំផុត​ ២៨​នាក់ស្លាប់​។

នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកជឿថា ជំហររបស់សហរដ្ឋអាមេរិក លើរបៀបដោះស្រាយជម្លោះ នៅតែមិនផ្លាស់ប្តូរ។ ប៉ុន្តែលោក Zelenskyy ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Financial Times បានប្រាប់​ថា លោកជឿថា ប្រធានាធិបតីអាមេរិកកំពុងមើលជម្លោះនេះ តាម​របៀប​ថ្មី ដោយសារ​ភាពជោគជ័យថ្មីៗនេះ​របស់អ៊ុយក្រែន។

លោក Trump បានប្រាប់អ្នកសារ​ព័ត៌មាននៅការិយាល័យប្រធានាធិបតី Oval Office ថា៖ «នេះគឺ​ជារឿងមួយដែលខ្ញុំគិតថា យើងកាន់តែកៀក​នឹង​អ្វីដែលមនុស្សគ្រប់គ្នា​ស្មាន​ដល់​។ លោកប្រធានាធិបតី Putin ចង់ឱ្យវាបញ្ចប់​។ ខ្ញុំនឹងប្រាប់អ្នកថា ច្បាស់លាស់ណាស់​។ ហើយលោកប្រធានាធិបតី Zelensky ពិតជាចង់ឱ្យវាបញ្ចប់ឥឡូវនេះ។ យើងនឹងទៅកិច្ច​ប្រជុំ​របស់ណាតូ ហើយយើងនឹងនិយាយអំពីវា ហើយខ្ញុំគិតថា យើងនឹងធ្វើវាបាន»​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm