ណាតូត្រៀម សម្រាប់កិច្ចប្រជុំកំពូលដ៏លំបាក ខណៈលោក Trump ដាក់សម្ពាធលើ​​ការ​ចំណាយ

2026/07/07 11:16:27 pm        67

បណ្ដាមេដឹកនាំរបស់​អង្គការណាតូ (NATO) នឹងជួបជុំគ្នា នៅទីក្រុង Ankara ប្រទេស​ទួរគី នាថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីមាន​នូវ​រយៈពេលដ៏ច្របូកច្របល់ ៦ខែ​។ ហើយខណៈពេលដែលសហរដ្ឋអាមេរិក បន្តដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ សមាជិក ៣១ប្រទេសផ្សេងទៀតនៃសម្ព័ន្ធភាព​នេះ សង្ឃឹមថា នឹង​អាច​ធ្វើឱ្យលោក Donald Trump ដែល​មិនអាចទាយទុកបាន ស្ងប់ចិត្ត​។

កាល​ពី​ថ្ងៃចន្ទ អគ្គលេខាធិការអង្គការ​ណាតូ លោក Mark Rutte បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្ហាញ «ផែនការច្បាស់លាស់ ជាក់ស្តែង និងគួរឱ្យទុកចិត្ត» ដើម្បីសម្រេចបាននូវគោលដៅចំណាយរបស់អង្គការនេះ​។ លោកបានលើក​ឡើង​ថា «លោក​ប្រធានាធិបតី Trump រំពឹងទាំងស្រុង​ថា សម្ព័ន្ធមិត្តទាំងអស់នឹងបោះជំហានទៅមុខភ្លាមៗ ហើយដើរលើផ្លូវឆ្ពោះ​ទៅកាន់ការ​ចំណាយ ៥ភាគរយ ហើយធ្វើវាដោយបន្ទាន់»។

បណ្ដា​សមាជិករបស់អង្គការ​​ណាតូ នឹងបង្ហាញកិច្ចសន្យាអាវុធថ្មីតម្លៃ​រាប់សិបពាន់លានដុល្លារ នៅឯវេទិកាឧស្សាហកម្មមួយ នៅក្រៅកិច្ចប្រជុំកំពូល ខណៈដែលប្រទេស​ទាំង​នោះ​ព្យាយាមបង្ហាញលោក Trump ថាការសន្យាចំណាយ លើវិស័យការពារជាតិ កំពុងត្រូវ​បាន​បំពេញ។

ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងឡុងដ្រ៍ ប្រទេស​អង់គ្លេស កាលពីសប្តាហ៍មុន លោក Rutte បាននិយាយថា៖ «វាមិនពាក់ព័ន្ធនឹង​ការធ្វើឱ្យនរណាម្នាក់សប្បាយចិត្តនោះឡើយ​ តែ​វាគឺពាក់​ព័ន្ធនឹង​ការ​បំពេញ​តាម​សន្យា។ ហើយអ្វីដែលលោក Donald Trump រំពឹងទុក ជាការពិតណាស់ គឺការបំពេញ​តាម​សន្យា​»។

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ​ លោក Trump បានបង្ហោះរូបភាពនៃ​តារាង​មួយ​ នៅលើវេទិកាបណ្ដាញសង្កម​ Truth Social របស់លោក ដែលបង្ហាញពីថវិកាការពារជាតិរបស់សមាជិកអង្គការ​ណាតូ ដោយប្រៀបធៀបការចំណាយដ៏ច្រើនរបស់សហរដ្ឋអាមេរិកចំនួន ៩៩៩លានដុល្លារ ជាមួយនឹងតួលេខតិចតួច​ពីបណ្ដា​រដ្ឋអឺរ៉ុប ក្នុង​នោះ​រួមមាន​ទាំងចក្រភពអង់គ្លេស និងបារាំងផង​ដែរ​។ ជាមួយ​គ្នា​នេះដែរ​ ក្រៅ​ពី​បញ្ហា​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅរដ្ឋធានីរបស់​ទួរគីនេះ ត្រូវបានគេរំពឹងថា សម្ព័ន្ធមិត្តនឹងប្តេជ្ញាចិត្តផ្តល់ជំនួយយោធា​ជានិមិត្តរូបដ៏ធំ​​ចំនួន ៧០​ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន នៅឆ្នាំនេះ និងឆ្នាំក្រោយ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm