អាមេរិកដើរតួនាទីនាំ​មុខបង្ហាញ​ក្ដី​បារម្ភ ​ ក្រោយ​ចិនបាញ់សាក​ល្បង​មីស៊ីលចូលមហាសមុទ្រប៉ាស៊ីហ្វិក

2026/07/07 11:31:29 pm        54

សហរដ្ឋអាមេរិក និងអូស្ត្រាលី បានបង្ហាញ​ក្ដី​បារម្ភ​ កាល​ពី​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិនបានបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការ​វិវត្ត​ចុងក្រោយបង្អស់ អំឡុង​ការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ខ្លួន​។

ការសាកល្បងនេះ បានកើតឡើងក្រោយ ២ឆ្នាំ បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលបាលីស្ទិក​ចូលដែនទឹក នៅ​ក្បែរអនុតំបន់​ប៉ូលីណេស៊ី (Polynesia) របស់បារាំង ដោយ​នោះគឺ​ជាការបាញ់បង្ហោះមីស៊ីលបែបនេះលើកដំបូង នៅក្នុង​​ដែនទឹកអន្តរជាតិ ក្នុងរយៈពេលជាង ៤០ឆ្នាំ។

អ្នកវិភាគបានលើក​ឡើង​ថា ការសាកល្បងនេះបានបង្ហាញពីសមត្ថភាពដែលកំពុងកើនឡើងរបស់ចិន ក្នុងការវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក ដែលមើលឃើញមហាអំណាចតំបន់​អាស៊ីជាគូប្រជែងធំជាង​គេ​របស់ខ្លួន ទោះបីជាមានការជំរុញផ្សះផ្សាក្រោមការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ក៏ដោយ​។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ លោក Tommy Pigott បាននិយាយថា៖ «នៅពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងលំបាកជាងពេលណាៗទាំងអស់ ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនកំពុងធ្វើផ្ទុយពីនេះ»។

លោកបានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្កើន​អាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ទីក្រុងប៉េកាំង គឺជាក្ដី​បារម្ភយ៉ាងខ្លាំង ទាំង​ចំពោះតំបន់ និងពិភពលោក»។

ក្រសួងការបរទេសបានជំរុញឱ្យប្រទេសចិន «ចូលរួមក្នុងការពិភាក្សា អំពីការគ្រប់គ្រងអាវុធដែលមានអត្ថន័យ និងប្តេជ្ញាចិត្ត ចំពោះការរៀបចំការជូនដំណឹងជាប្រចាំ សម្រាប់ការបាញ់មីស៊ីលបាលីស្ទិក​ និងការបាញ់បង្ហោះក្នុង​លំហអាកាសទាំងអស់»។

តាម​រយៈ​សេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើបណ្ដាញសង្គម WeChat អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បានបញ្ជាក់​ថា ការបាញ់សាកល្បងនេះ គឺជា «ការរៀបចំជាប្រចាំនៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ប្រទេសចិន» ហើយថា «ប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹងជាមុន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm