លោក Merz សាទរចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ធំ​របស់កាណាដាជាមួយអាល្លឺម៉ង់ និងន័រវ៉ែស

2026/07/07 11:34:33 pm        53

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសាទរចំពោះការសម្រេចចិត្តរបស់ប្រទេសកាណាដា ក្នុងការទិញនាវាមុជទឹកសាង​សង់​ដោយ​អាល្លឺម៉ង់-ន័រវ៉ែស ជាការជំរុញដ៏សំខាន់មួយដល់ទំនាក់ទំនងការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប មុនកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ នៅទីក្រុង Ankara ប្រទេសទួរគី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) លោក Merz បានលើកឡើង​ថា៖ «លោកនាយករដ្ឋមន្ត្រី Mark Carney ទើបតែបានប្រកាសថា ប្រទេសកាណាដាបានសម្រេចទិញនាវាមុជទឹកថ្នាក់​ Type 212CD សាងសង់ដោយ​អាល្លឺម៉ង់-ន័រវ៉ែស។ មុនកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ រដ្ឋាភិបាលកាណាដា កំពុងផ្ដល់​សញ្ញាដ៏រឹងមាំមួយនៃកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប ក្នុងឧស្សាហកម្មការពារជាតិ»។

លោក Merz បានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជាការចាប់ផ្តើមនៃ «គម្រោងយុទ្ធសាស្ត្រដ៏សំខាន់មួយ» ដែលនឹងចងភ្ជាប់កាណាដា អាល្លឺម៉ង់ និងន័រវ៉ែសជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបន្ថែមថា «នេះ​គឺជាការបង្ហាញពីភាពជាដៃគូរយៈពេលវែង ដែលលាតសន្ធឹងហួសពីគោលនយោបាយសន្តិសុខ និងការពារជាតិ»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Carney បានបញ្ជាក់​ថា ក្រុមហ៊ុន Thyssenkrupp Marine Systems (TKMS) និងនាវាមុជទឹក Type 212CD របស់​ក្រុម​ហ៊ុននេះ ត្រូវបានជ្រើសរើស ដើម្បីយក​ទៅ​ជំនួសកងនាវាចាស់​ៗរបស់កងទ័ពជើងទឹកភូមិន្ទ​កាណាដា។ ការប្រកាសនេះ គឺជាការផ្គត់ផ្គង់ការពារជាតិដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រកាណាដា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm