ជប៉ុនប្រាប់​​ថា នាវាចិនត្រូវបានបណ្តេញចេញពីកោះមានជម្លោះ

2026/07/07 11:37:22 pm        43

ប្រទេសជប៉ុន បានឱ្យ​ដឹង​នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានបណ្តេញនាវា​ឆ្មាំល្បាត​ឆ្នេរ​ចំនួន ២គ្រឿងរបស់ចិន ចេញពីដែនទឹក ក្បែរកោះមានជម្លោះ ជា​ទី​ដែលទីក្រុងប៉េកាំងក៏ទាមទារផងដែរ​។

នាវាទាំង ២ របស់ចិន​នេះ កំពុងចូលទៅកៀក​នឹង​នាវា​នេសាទរបស់​ជប៉ុនដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់នោះ។​ នេះបើយោងតាមឆ្មាំសមុទ្ររបស់​ជប៉ុន។

ប្រទេសទាំង២ មានជម្លោះទឹកដីជា​យូរមក​ហើយ ពាក់​ព័ន្ធ​នឹង​ប្រជុំ​កោះ Senkaku ដែលគេស្គាល់ឈ្មោះ​នៅក្នុងប្រទេសចិនថា Diaoyu ដែល​​ស្ថិតនៅចន្លោះកោះ​តៃវ៉ាន់ និងកោះ Okinawa របស់ជប៉ុន។ ភាគី​ទាំង​២ បានពាក់ព័ន្ធ​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុង​ភាពតានតឹងទ្វេភាគី ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Sanae Takaichi បានធ្វើការអត្ថាធិប្បាយ អំពី​កោះ​តៃវ៉ាន់ កាលពីខែវិច្ឆិកាឆ្នាំមុន ជា​ការ​លើក​ឡើង​ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។

នាវាចិន បានចូលលើកចុងក្រោយទៅក្នុងដែនទឹកដែលជប៉ុនទាមទារជាទឹកដីរបស់ខ្លួន កាល​ពី​ថ្ងៃទី១០ ខែមិថុនា ប៉ុន្តែវាគឺ​កម្រកើតឡើង​​ណាស់ ដែល​មាន​ការ​ចូលទៅកៀក​នឹង​ទូកនេសាទរបស់​ជប៉ុន។

តាម​រយៈ​សេចក្តីថ្លែងការណ៍ ឆ្មាំសមុទ្របាន​ឱ្យដឹង​ថា៖ «ខ្លួនបានចេញបញ្ជាឱ្យចាកចេញ ដោយបង្ខំឱ្យនាវា​ឆ្មាំ​ល្បាត​ឆ្នេរ​ចិនចាកចេញពីដែនទឹកជប៉ុនដោយជោគជ័យនៅវេលា​ម៉ោងប្រហែល ៩:២០នាទីព្រឹកថ្ងៃនេះ (ម៉ោងក្នុងស្រុក)។ លើសពីនេះ ឆ្មាំសមុទ្រ ត្រូវបានដាក់ពង្រាយ នៅជុំវិញទូក​នេសាទជប៉ុន ដើម្បីធានាសុវត្ថិភាព»។

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​​ថា មាន​នាវា​ចិន​ចំនួន​ ៤​គ្រឿង ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នោះ​ មុន​ពេល ​២​គ្រឿង​ចូល​ទៅ​ក្នុង​ដែនទឹក​ជប៉ុន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm