លោក Zelenskyy ប្រកាស​ពង្រីកការវាយប្រហារដោយយាន​ដ្រូន លើ​រុស្ស៊ី

2026/07/07 11:58:02 pm        77

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានគំរាមនៅ​ថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យានដ្រូន​រាប់ពាន់គ្រឿង នឹងហោះទៅកាន់ទីក្រុងមូស្គូ និង St. Petersburg ខណៈដែលអ៊ុយក្រែនពង្រីកយុទ្ធនាការវាយ​ប្រហារ​តាម​ផ្លូវអាកាសរយៈចម្ងាយឆ្ងាយរបស់ខ្លួន លើ​រុស្ស៊ី។

តាម​រយៈ​ការបង្ហោះជាបន្តបន្ទាប់ នៅលើកម្មវិធីផ្ញើសារ Telegram លោក Zelenskyy បានបញ្ជាក់​ថា សង្គ្រាមបានចូលដល់ដំណាក់កាលថ្មីមួយ ដែលផ្តោតលើការគ្រប់គ្រងផ្ទៃ​មេឃ ហើយបានពិពណ៌នា អំពីការវាយប្រហារដោយយាន​ដ្រូន​រយៈចម្ងាយឆ្ងាយថា ជាធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។

លោកបានលើក​ឡើង​ថា៖ «នៅពេលដែលយានដ្រូន​មិនមែន ១០០គ្រឿង ហោះនៅក្នុង​ទីក្រុងមូស្គូ ប៉ុន្តែគឺ ១.០០០គ្រឿង ហើយនៅពេលដែលលោក (ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin) មានអារម្មណ៍ និងឃើញវា លោកនឹងត្រូវបានផ្ដល់​យោបល់​ឱ្យផ្លាស់ទីកន្លែងណាមួយ ដែល​ហួសពីតំបន់ Urals»។

លោក Zelenskyy បានបង្ហាញពី​ការវាយប្រហារដោយយានដ្រូន​នេះថា​ ជា​ការ​ធ្វើ​ឱ្យ​​អ៊ុយក្រែន​គ្រប់គ្រងបណ្ដាញ​​ប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ដោយនិយាយថា៖ «យើងបានកាត់ផ្តាច់ភស្តុភារ និងបានគ្រប់គ្រងទីតាំង​ប្រមូល​ផ្ដុំ​អគាប្រេងឥន្ធនៈ និងថាមពល»។

រុស្ស៊ី​បាន​ថ្កោលទោស​ម្តងហើយម្តងទៀត ​ចំពោះ​ការវាយប្រហារ​ដោយយានដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយក្រែន​នៅលើ​ទឹកដី​របស់ខ្លួន​ថា ជា «ការវាយប្រហារ​ភេរវកម្ម» ដោយ​លើកឡើងថា ការវាយប្រហារ​ភាគច្រើន ​បានដាក់​គោល​ដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm