ជនសកម្មប្រយុទ្ធ ១៥នាក់ និងមន្ត្រីនគរបាល ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងខេត្ត Balochistanនៃ ប្រទេសប៉ាគីស្ថាន

2026/07/08 01:22:27 am        72

អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្លាប់ជន សកម្មប្រយុទ្ធ ១៥នាក់ នៅក្នុងប្រតិបត្តិការបោសសម្អាតរួមគ្នា បន្ទាប់ពីការវាយប្រហារពេញមួយយប់លើប៉ុស្តិ៍ប៉ូលីសមួយកន្លែង នៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសនេះ បានបណ្តាលមន្ត្រីនគរបាល ៩ នាក់ ស្លាប់។

ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើប៉ុស្តិ៍នគរបាលមួយកន្លែង នៅក្នុងស្រុក Ziarat ដាច់ស្រយាល ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារមុនពេលថ្ងៃរះ ដែលបង្កឲ្យមានការបាញ់ប្រហារគ្នា។ ការវាយប្រហារនេះ គឺការកើនឡើងចុងក្រោយនៃអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Balochistan ជាទីដែលពួកឧទ្ទាមបំបែកខ្លួន និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានបង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Shahid Rind អ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់សារព័ត៌មាន Arab News តាមទូរស័ព្ទថា៖ «ប្រតិបត្តិការបោសសម្អាតរួមគ្នាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងស្រុក Ziarat ត្រូវបានបញ្ចប់ដោយជោគជ័យដោយកងកម្លាំងសន្តិសុខ កងកម្លាំងព្រំដែន នគរបាលខេត្ត Balochistan នាយកដ្ឋានប្រឆាំងភេរវកម្ម កងប្រតិបត្តិការពិសេស និងកងកម្លាំងប្រឆាំងភេរវកម្ម (ATF) ក្នុងអំឡុងពេលនោះ ភេរវករ ១៥ នាក់ ត្រូវបានសម្លាប់»។

លោកបាននិយាយថា មន្ត្រីនគរបាលចំនួន ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ រួមទាំង មន្ត្រីនគរបាលប្រចាំការនៃប៉ុស្តិ៍នគរបាល Mangi និង Kawas៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm