WHO៖ អឺរ៉ុបអាចប្រឈមនឹង «សប្តាហ៍មាន​អ្នកស្លាប់​បន្ថែម​» ខណៈរលកកំដៅថ្មីកាន់​តែ​ក្ដៅ​ខ្លាំង​ឡើង​ៗ​

2026/07/08 01:58:21 am        39

អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃ​អង្គារ (ទី៧ ខែកក្កដា ឆ្នាំ​២០២៦) នេះ​ថា តំបន់​អឺរ៉ុបអាចប្រឈមជាមួយ​នឹង​ «ប៉ុន្មាន​សប្តាហ៍ខាង​មុខដែល​មាន​អ្នក​ស្លាប់​បន្ថែម​ទៀត​» ដោយ​រលកកម្ដៅ​ក្ដៅ​ខ្លាំងមួយទៀត កំពុងកកើតឡើង នៅមហាសមុទ្រអាត្លង់ទិក។

សីតុណ្ហភាព នៅប្រទេសព័រទុយហ្គាល់ និងភាគខាងត្បូងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់​ដល់ ៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នាយកតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានជជែក​តាម​ទូរស័ព្ទបន្ទាន់មួយកាលពី​ថ្ងៃទី៦ ខែកក្កដា ជាមួយតំណាងមកពី ៤១ប្រទេស នៅក្នុងតំបន់ គណៈកម្មការអឺរ៉ុប និងក្រុមសង្គមស៊ីវិល ដើម្បីពិភាក្សាអំពី​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​រលកកម្ដៅ​ថ្មីៗនេះ និងការរៀបចំត្រៀម​សម្រាប់​ស្ថាន​ភាព​បន្ទាប់។

លោក Kluge បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដែលមានផែនការសកម្មភាពសុខភាពបណ្ដាល​ពី​កម្ដៅ បានឆ្លើយតបបានលឿនជាង និងការពារប្រជាជនរបស់ពួកគេបាន​ល្អ​ប្រសើរជាង​ ក្នុងអំឡុងពេល​មាន​រលកកម្ដៅ​ខែមិថុនា។ ប៉ុន្តែលោកបានបញ្ជាក់​ថា រដ្ឋសមាជិកអឺរ៉ុបរបស់ WHO តិចជាងពាក់កណ្តាលមាននូវ​ផែនការបែបនេះ។

អ្នកជំនាញបានលើក​ឡើង​ថា រលកម្ដៅ​ចាប់ពីថ្ងៃទី២០ ដល់ទី២៨ ខែមិថុនា គឺធ្ងន់ធ្ងរបំផុត តាម​ការ​កត់ត្រានៅអឺរ៉ុប ដែលបណ្តាលឱ្យមានការរំខានដល់ការផលិតថាមពល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាពយ៉ាងច្រើន​។ អ្នកវិទ្យាសាស្ត្របានបញ្ជាក់​ថា កម្ដៅ​ក្ដៅ​ខ្លាំងនេះ ស្ទើរតែប្រាកដណាស់​ ត្រូវបានជំរុញដោយបម្រែបម្រួល​អាកាសធាតុ។

បារាំង ហូឡង់ និងបែលហ្ស៊ិក បានកត់ត្រាចំនួនអ្នកស្លាប់លើស ៣.៧០០នាក់ ដោយអាជ្ញាធរបានព្រមានថា ចំនួននេះ គឺជាតួលេខបឋម ហើយអាចកើនឡើង។ សីតុណ្ហភាពបានឡើងដល់ ៤០​អង្សាសេ នៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប អំឡុងរលកកម្ដៅនេះ​៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm