Carlo Ancelotti ក្លាយ​ជា​អ្នកចាត់ការ​ទី​១ ដឹកនាំ​ក្រុម​ឈ្នះ​ពាន​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប

2022/05/02 06:32:22 pm        283

​បាល់ទាត់៖ ​Real Madrid បាន​ក្លាយជា​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga កាលពី​ថ្ងៃ​សៅរ៍​ក្រោយ​យកឈ្នះ Espanyol ៤-០ ធ្វើឱ្យ​លោក Carlo Ancelotti ក្លាយជា​អ្នកចាត់ការ​ទី១ ដែល​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​។

​​នេះ​ជា​ជើងឯក​លី​គ​អេ​ស្ប៉ា​ញ​លើក​ទី៣៥ សំរាប់ Real Madrid ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ២ Sevilla ១៧ពិន្ទុ​។ ​​បុរស​វ័យ ៦២ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចូលមក​ដឹកនាំ Real Madrid ជា​លើក​ទី២ ក្នុង​អាជីព​បន្ទាប់ពី​ការចាកចេញ​របស់ Zinedine Zidane​។ ​​លោក Carlo Ancelotti បានឈ្នះ​ពាន​នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​ដំបូង​នៅ​ឆ្នាំ២០០៤ ឈ្នះ​ពាន​អ៊ីតាលី Serie A ជាមួយ AC Milan​។

​​នៅ​ឆ្នាំ២០១០ លោក​បាន​ដឹកនាំ Chelsea ឈ្នះ​ពាន English Premier League មុនពេល​ទៅ​ដឹកនាំ Paris Saint Germain លើក​ពាន​លី​គ​កំពូល​បារាំង​នៅ​ឆ្នាំ២០១៣ ហើយក៏​បន្តទៅ​ដឹកនាំ Bayern Munich លើក​ពាន​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga នៅ​ឆ្នាំ២០១៧​។ ​​ភារកិច្ច​ចំបង​របស់លោក Carlo Ancelotti បន្តទៀត​គឺ​ត្រូវ​យកឈ្នះ Manchester City នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជើង​ទី២ បន្ទាប់ពី​ចាញ់​នៅ​ទឹកដី​អង់គ្លេស​កាលពី​ជើង​ទីមួយ ៤-៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm