ក្រុមបាតុករប្រឆាំងអង្គការណាតូ និងក្រុមនគរបាល បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនាថ្ងៃអង្គារនេះ ស្របពេលក្រុមមេដឹកនាំ ចាប់ផ្តើមទៅដល់ សម្រាប់ជំនួបកំពូល ។
បាតុករត្រូវបានគេមើលឃើញជាប់ខ្នោះ ហើយត្រូវបាននគរបាននាំខ្លួនចេញ ស្របពេលក្រុមមេដឹកនាំអង្គការណាតូ គ្រោងនឹងបញ្ចេញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់ពាន់លានដុល្លារ ។
រដ្ឋាភិបាលអឺរ៉ុប នឹងប្រកាសកិច្ចព្រមព្រៀងនៅវេទិកាឧស្សាហកម្មការពារជាតិណាតូ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ធ្វើដំណើរមកជួបប្រធានាធិបតីទួរគីលោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំសម្ព័ន្ធមិត្តយោធាមួយនេះ នៅជំនួបកំពូល ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃអង្គារនេះ ។
លោក Trump បានចោទប្រកាន់ជាយូរមកហើយថា រដ្ឋាភិបាលអឺរ៉ុបពឹងផ្អែកជ្រុលលើសហរដ្ឋអាមេរិក ដើម្បីការពារពួកគេ តាមរយៈអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ ដែលបានការពារទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំដំបូងនៃសង្រ្គាមត្រជាក់រហូតមក ៕