រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយនៅថ្ងៃអង្គារនេះថា កិច្ចប្រជុំ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងមិនចាប់ផ្តើមនោះទេ បើសិនជាការគំរាមរបស់សហរដ្ឋអាមេរិកនៅតែបន្ត បន្ទាប់ពីការគំរាមរបស់លោកប្រធានាធិបតី Donald Trump ថានឹងបញ្ចប់ការងារ បើសិនជាកិច្ចព្រមព្រៀងពុំត្រូវបានបង្កើតឡើង ។
គួរឲ្យដឹងថា លោក Trumpនិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬត្រូវបញ្ចប់ការងារ ដោយបន្តការគំរាមកំហែងសកម្មភាពយោធារបស់លោក ខណៈទីក្រុងតេអេរ៉ង់គ្រោងប្រឆាំងនឹងរូបលោក បន្ទាប់ពីពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។
លោក Abbas និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កិច្ចចរចាលើកិច្ចព្រមព្រៀងចុងក្រោយ នឹងមិនចាប់ផ្តើមទេ ប្រសិនបើការគំរាមកំហែងនៅតែបន្ត ។
សារបង្ហោះរបស់លោក ចង់សំដៅលើកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមុន ដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលអំពាវនាវឲ្យភាគីទាំង ២ ត្រូវចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញាណាមួយនៃវឌ្ឍនភាពជាសាធារណៈឆ្ពោះទៅរកសន្តិភាពយូរអង្វែងនោះទេ ទោះបីជាមានបទឈប់បាញ់រយៈពេល៦០ ថ្ងៃក៏ដោយ ដែលមានបំណងបង្កើតកន្លែងសម្រាប់ការទូត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្កឲ្យមានជម្លោះដល់ពេលនេះ ៕