វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនៅតែបន្តទាក់ទងកម្រិតការងារជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា កិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន នឹងសម្រេចបានជោគជ័យ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលសួរពីអ្វីដែលលោកគិតដល់ការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទថា ដំណោះស្រាយសង្រ្គាមរយៈពេលជាង ៤ឆ្នាំនៅអ៊ុយក្រែន កាន់តែខិតជិតជាងអ្វីដែលមនុស្សយល់ឃើញទៅទៀត ។
លោកនិយាយថា អ្នកដឹងហើយថា ពួកយើងនៅតែបន្តទាក់ទងជាមួយអាមេរិក តាមបណ្តាញការងារ ហើយពួកយើងសង្ឃឹមថា កិច្ចខិតខំរបស់ពួកគេដែលមានគោលបំណងបញ្ជាស្ថានការនេះ ឆ្ពោះទៅរកទិសដៅសន្តិភាព នឹងជោគជ័យ ។
លោក Peskov បន្តថា យ៉ាងហោចណាស់ដូចដែលលោកប្រធានាធិបតីរុស្ស៊ីនិយាយម្តងហើយម្តងទៀតអញ្ចឹងថា ពួកយើងនឹងបើកទូលាយចំពោះរឿងនេះ ៕