អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026

2026/07/08 09:19:40 am        106

អាហ្សង់ទីន បានរួចផុតពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA  World Cup 2026 នេះបន្ទាប់ពីវាយបកយកជ័យជម្នះលើអេហ្ស៊ីបក្នុងការប្រកួតដែលក្រុមមកពីទ្វីបអាហ្វ្រិកស្ទើរតែបង្កើតប្រវត្តិសាស្ត្រថ្មី។

អេហ្ស៊ីប បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ Yasser Ibrahim រកបានគ្រាប់បាល់បើកឆាកក្នុងវគ្គទី១ ខណៈ Mostafa Zico បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី២ ធ្វើឱ្យក្រុមនាំមុខ ២-០។ ជាមួយគ្នានេះ Lionel Messi ក៏បានខកខានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅដើមការប្រកួតផងដែរ។

ត្រឹម ៧៨ នាទីអេហ្ស៊ីបកាន់ការនាំមុខ ២ គ្រាប់ដែលគ្រប់គ្នាគិតថានឹងផ្ទុះការភ្ញាក់ផ្អើលជាមិនខាននៅពេលក្រុមការពារជើងឯកធ្លាក់ក្រោមថ្វីជើងក្រុមអាហ្វ្រិកមួយនេះ។ ផ្ទុយទៅវិញ អ្វីៗក៏អាចកើតមានក្នុងបាល់ទាត់ Cristian Romero រកបានគ្រាប់តាមពីក្រោយនៅនាទីទី ៧៩ ហើយ Lionel Messi ក៏ស៊ុតគ្រាប់តាមស្មើនាទីទី ៨៣។ មិនអស់ទេ Enzo Fernandez គឺជាអ្នកសម្លាប់ចិត្តអ្នកគាំទ្រអេហ្ស៊ីបនៅពេលស៊ុតគ្រាប់ជ័យជំនះនៅនាទីទី ៩០+២ មិនត្រូវការលេងម៉ោងបន្ថែម ១៥ នាទីពីរដង។

អ្នកចាំទីអេហ្ស៊ីប Mostafa Shoubir បានសង្គ្រោះបាល់ជាច្រើនលើកក្នុងការប្រកួត រួមទាំងការទប់បាល់ពិន័យ ១១ ម៉ែត្ររបស់ Messi ផងដែរ។ បន្ទាប់ពីចប់ការប្រកួត Shoubir បានសម្តែងការខកចិត្តចំពោះការដួលរលំរបស់ក្រុមនៅនាទីចុងក្រោយ។

ចំណែកឯខ្សែប្រយុទ្ធ Mostafa Zico បាននិយាយទាំងទឹកភ្នែកថា មានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម និងការគាំទ្រពីអ្នកគាំទ្រ តែចោទសួរអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្ដាល បន្ទាប់ពីគ្រាប់បាល់មួយរបស់អេហ្ស៊ីបត្រូវបានបដិសេធ និងចោទប្រកាន់ថាអាជ្ញាកណ្តាលកាត់សេចក្តីលំអៀងទៅកាន់ក្រុមការពារជើងឯក។

ជ័យជម្នះនេះបានជួយឱ្យ អាហ្សង់ទីន ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលនឹងត្រូវជួបជួបជាមួយស្វ៊ីសចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ



 

 

អត្ថបទដែលទាក់ទង

អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន តែលោក Koji អរគុណបណ្ដាក្លិបដែលសហការ
2026/07/08 10:28:58 am        1
ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ
2026/07/08 09:43:37 am        1
អាហ្សង់ទីន វាយបកយកឈ្នះអេហ្ស៊ីបមិនគួរឱ្យជឿឡើងវគ្គ៨ ក្រុមចុងក្រោយ World Cup 2026
2026/07/08 09:19:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន តែលោក Koji អរគុណបណ្ដាក្លិបដែលសហការ

2026/07/08 10:28:58 am
​អ៊ីរ៉ង់ រិះគន់ការរំលោភលើ MoU របស់អាមេរិក ខណៈការផ្ទុះបានធ្វើឱ្យរញ្ជួយដល់ទីក្រុងជាច្រើន
2026/07/08 10:12:40 am
​មេដឹកនាំអ៊ុយក្រែន៖ ណាតូ គួរតែអនុញ្ញាតឱ្យទីក្រុងគីវ ចូលរួមដើម្បីធ្វើឱ្យក្រុមប្រទេសទាំងអស់កាន់តែរឹងមាំ
2026/07/08 09:47:31 am
​ស្វ៊ីស ឈ្នះកូឡុំប៊ីដោយបាល់ ១១ម៉ែត្រកាត់សេចក្តីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងរយៈពេល ៧២ ឆ្នាំ
2026/07/08 09:43:37 am
​លោកTrump៖ អាមេរិកនឹងដកទណ្ឌកម្មលើប្រទេសទួរគី ហើយអាចលក់យន្តហោះចម្បាំង F-35
2026/07/08 09:42:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am