អ្នកគាំទ្រប្រតិកម្មបញ្ជីឈ្មោះជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ាន តែលោក Koji អរគុណបណ្ដាក្លិបដែលសហការ

2026/07/08 10:28:58 am        401

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៤រូប ដែលត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup 2026 ដែលគ្រោងចាប់ផ្ដើមការប្រកួតនាចុងខែកក្កដានេះ ខណៈអ្នកគាំទ្របានប្រតិកម្មជាខ្លាំង ចំពោះបញ្ជីឈ្មោះនេះ ក្រោយបាត់វត្តមានកីឡាករសំខាន់ៗជាច្រើន ពិសេសកីឡាករ ដែលទើបរួមចំណែកជួយក្រុមគោព្រៃ យកឈ្នះប៊ូតង់ និងហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។

សម្រាប់កីឡាករ ២៤រូប ដែលត្រូវប្រមូលផ្ដុំជម្រើសជាតិកម្ពុជា ត្រៀមប្រកួតពានប្រចាំតំបន់នេះ រួមមានសមាជិកក្លិបបឹងកេត ៣រូប គឺមាន តាំង ប៊ុយឆៃ, ម៉ាត់ នូរុណ និងអ្នកចាំទី កយ សាលីម, ភ្នំពេញក្រោន ៣រូប មាន យ៉ែម ដាវីត, បុង សាំយូអ៊េល និង សារ ទី, ព្រះខ័នរាជស្វាយរៀង ២រូប មាន សៀង ចន្ធា និង សុផល ឌីម៉ង់, វិសាខា ៣រូប មាន អ៊ុក សុវណ្ណ, ស៊ិន សុវណ្ណមករា និង ហាវ សុខនេត្រ, ណាហ្គាវើលដ៏ ៤រូប មាន ជា សុខម៉េង, សុះ ស៊ូហាណា, ផាត សុខា និងអ្នកចាំទី រ៉េត លីហេង, អង្គរថាយហ្គឺរ ២រូប មាន ទាំ មករា និង នូ ចេនមករា, ISI ដង្កោសែនជ័យ ២រូប មាន Yudai Ogawa និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ, អឹមអូអាយ កំពង់ដេវ៉ា ៣រូប មាន ម៉ុន រ៉ាដូ, ម៉ុន វ៉ាន់ដា និង Mirzaev Alisher ព្រមទាំងកីឡាករ វ៉ាន់ វីត មកពីក្លិបឡាយហ្វ និងកីឡាករ ឃូលីបាលី អាបឌែល កាឌែរ ដែលទើបចែកផ្លូវជាមួយអង្គរថាយហ្គឺរ។

យោងតាមប្រភពពីសហព័ន្ធ ទន្ទឹមជាមួយការបង្ហាញបញ្ជីឈ្មោះកីឡាករជាផ្លូវការនេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ការជ្រើសរើសកីឡាករត្រៀមការប្រកួត Hyundai Cup លើកនេះ លោកបានអរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឲ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទោះបីជាកម្មវិធីនេះធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។

ជាមួយគ្នានេះដែរ ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួន ដែលត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន។ ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលលោកជឿជាក់ថា សមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។

ការណ៍នេះ លោកនឹងរៀបចំការហ្វឹកហាត់ឲ្យបានល្អបំផុត ក្នុងអំឡុងជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងការប្រកួត Hyundai Cup ហើយលោកក៏អំណរគុណ ចំពោះសមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនមុនការប្រកួតមកដល់។

បែបនេះក្ដី ក្រឡេកទៅមើលទស្សនអ្នកគាំទ្រ ក្រោយសហព័ន្ធប្រកាសបញ្ជីឈ្មោះក្រុមគោព្រៃ គេឃើញមតិភាគច្រើន បានប្រតិកម្មខ្លាំង ចំពោះការត្រៀមប្រកួតពានរង្វាន់ប្រចាំតំបន់ ២ឆ្នាំម្ដង តែបែរជាវត្តមានកីឡាករសំខាន់ៗ ពិសេសកីឡាករ ដែលទើបបង្ហាញខ្លួនចុងក្រោយ ជាមួយគុណផលដ៏ល្អក្នុងការប្រកួតមិត្តភាពអន្ដរជាតិ ទល់ក្រុមប៊ូតង់ និងហុងកុង កាលពីថ្មីៗ ដែលធ្វើឲ្យពួកគេមិនសូវមានទំនកចិត្តសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ។

ទន្ទឹមជាមួយការបញ្ចេញទស្សនៈផ្សេងៗ ដោយមានអ្នកខ្លះដាក់បន្ទុកលើសហព័ន្ធ អ្នកខ្លះដាក់បន្ទុកលើក្លិប ក្រឡេកទៅលោក ឃួន ឡាបូរ៉ាវី អតីតកីឡាករជម្រើសជាតិ ក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនផងដែរ ក្រៅពីអបអរសាទរកីឡាករថ្មីៗ ដែលមានឱកាសជាប់ជម្រើសជាតិ លោកថា លីគមួយដែលមាន ២ក្រុមលេងក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី ហើយក្រុមនីមួយៗចាយថវិការច្រើនសន្ធឹក តែយើងផលិតបានកីឡាករលេងតំណាងជាតិ តែកម្រិតប៉ុននេះ លោកគិតថា វិស័យបាល់ទាត់កម្ពុជាកំពុងមានបញ្ហាហើយ។ កាលពីប៉ុន្មានខែមុន មានការបង្ហោះពីឆ្នាំ២០៤៦ តែការអនុវត្តជ័យជំនះរបស់ក្រុមក្នុងស្រុកមានតំលៃជាងការឈ្នះប្រទេសក្នុងតំបន់ទៅវិញ។ បែបនេះហើយដែលលោកធ្លាប់លើកឡើងថា តើយើងវង្វេងផ្លូវមែនទេ?  ទស្សនៈនេះ ទោះមិនបញ្ជាក់ចំៗ តែច្បាស់ណាស់លោកក៏មិនគាំទ្រទៅនឹងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាលើកនេះដែរ។

គួរដឹងថា ក្រោយបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាពេលឆាប់ៗ ពិសេសការចេញទៅបោះជំរុំហ្វឹកហាត់ជាង ១សប្ដាហ៍ នៅប្រទេសជប៉ុន នាសប្ដាហ៍ក្រោយ ដើម្បីត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ដោយក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm        1
FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup
2026/07/08 11:52:50 am        1
Fulham តែងតាំង Alvaro Arbeloa ជាអ្នកចាត់ការថ្មីជាមួយកិច្ចសន្យា ៣ឆ្នាំ
2026/07/08 11:31:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបន្តឆ្ពោះទៅការដឹកជញ្ជូនបៃតង ខណៈរថយន្តអគ្គិសនីចុះបញ្ជីកើនដល់ជាង ១៤,០០០គ្រឿង

2026/07/08 01:17:19 pm
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះពិនិត្យតំបន់ព្រំដែនកម្ពុជាដែលថៃរំលោភកាន់កាប់
2026/07/08 01:03:28 pm
​វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់
2026/07/08 12:58:26 pm
​Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm
​លោកTrump ហៅនាយករដ្ឋមន្ត្រីអ៊ីតាលីថាជា «មនុស្សល្អ» ប៉ុន្តែបន្ទោសលោកស្រីចំពោះការមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
2026/07/08 12:03:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am