Mbappe បន្តហ្វឹកហាត់ត្រៀមជួបម៉ារ៉ុក ខណៈករណីរើសអើងពូជសាសន៍ពីសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយកាន់តែរីករាលដាល

2026/07/08 10:57:36 am        139

ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe និងមិត្តរួមក្រុម បានបន្តការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់នឹងក្រុមជម្រើសជាតិម៉ារ៉ុក។

ការត្រៀមប្រកួតរបស់ក្រុមបារាំង ធ្វើឡើងស្របពេល Mbappe កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីគេបានចេញមុខថ្កោលទោស ចំពោះការវាយប្រហារបែបរើសអើងពូជសាសន៍ពីសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយ លោកស្រី Celeste Amarilla។

Mbappe គឺជាវីរបុរសរបស់បារាំងក្នុងជ័យជម្នះ ១-០ លើក្រុមប៉ារ៉ាហ្គាយនៅវគ្គ ១៦ ក្រុមចុងក្រោយនៅទីក្រុង Philadelphia កាលពីថ្ងៃអាទិត្យដោយស៊ុតគ្រាប់ជ័យជំនះបាល់ពិន័យ ១១ ម៉ែត្រជួយឱ្យបារាំងឈានទៅវគ្គបន្ត។

ក្រោយការប្រកួត លោកស្រី Celeste Amarilla បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយប្រើពាក្យសម្ដីប្រមាថ និងរើសអើងពូជសាសន៍ ដោយអះអាងថា Mbappe ជា «ជនជាតិកាមេរូនដែលស្ថិតក្រោមអាណានិគម ហើយព្យាយាមធ្វើខ្លួនជាជនជាតិបារាំង»។ លោកស្រីក៏បានប្រមាថថា Mbappe ជា «មនុស្សព្រៃផ្សៃ» និងថែមទាំងនិយាយថា កីឡាករប៉ារ៉ាហ្គាយគួរតែទះកំផ្លៀងរូបគេក្រោយចប់ការប្រកួត។

ជាការឆ្លើយតប Mbappe បានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ដោយមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារកីឡាករក្រុមជម្រើសជាតិប៉ារ៉ាហ្គាយផងដែរ ដោយលើកឡើងថា ពួកគេមិនគួរត្រូវបានភ្ជាប់ជាមួយនឹងការលើកឡើងដែលបង្កការស្អប់ខ្ពើមបែបនេះឡើយ។

ទន្ទឹមនឹងនេះ សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសថា នឹងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោកស្រី Amarilla ដោយចាត់ទុកការលើកឡើងទាំងនោះថា «គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានជាដាច់ខាត»។

រដ្ឋាភិបាលប៉ារ៉ាហ្គាយក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធចំពោះការលើកឡើងរបស់លោកស្រី Amarilla ដោយបញ្ជាក់ថា សម្ដីទាំងនោះផ្ទុយពីគុណតម្លៃ និងគោលការណ៍នៃការរស់នៅដោយសន្តិភាព និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលប្រទេសប៉ារ៉ាហ្គាយតែងតែលើកកម្ពស់។

ការិយាល័យប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ថា ប្រធានាធិបតីប៉ារ៉ាហ្គាយបានផ្ញើសារទៅកាន់លោក Macron ដើម្បីបង្ហាញការគាំទ្រ និងថ្កោលទោសចំពោះការលើកឡើងបែបរើសអើងពូជសាសន៍នេះ។

ជាមួយគ្នានេះ ប្រធានសភាប៉ារ៉ាហ្គាយ លោក Basilio Nunez ក៏បានអះអាងថា ការលើកឡើងរបស់លោកស្រី Amarilla មិនតំណាងឱ្យ «គុណតម្លៃពិតប្រាកដរបស់ប្រជាជនប៉ារ៉ាហ្គាយ» នោះឡើយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm        1
FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup
2026/07/08 11:52:50 am        1
Fulham តែងតាំង Alvaro Arbeloa ជាអ្នកចាត់ការថ្មីជាមួយកិច្ចសន្យា ៣ឆ្នាំ
2026/07/08 11:31:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបន្តឆ្ពោះទៅការដឹកជញ្ជូនបៃតង ខណៈរថយន្តអគ្គិសនីចុះបញ្ជីកើនដល់ជាង ១៤,០០០គ្រឿង

2026/07/08 01:17:19 pm
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះពិនិត្យតំបន់ព្រំដែនកម្ពុជាដែលថៃរំលោភកាន់កាប់
2026/07/08 01:03:28 pm
​វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់
2026/07/08 12:58:26 pm
​Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm
​លោកTrump ហៅនាយករដ្ឋមន្ត្រីអ៊ីតាលីថាជា «មនុស្សល្អ» ប៉ុន្តែបន្ទោសលោកស្រីចំពោះការមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
2026/07/08 12:03:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am