FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup

2026/07/08 11:52:50 am        57

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ ក្រោយមានការចោទប្រកាន់ថា អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ IShowSpeed បានរងការប្រើពាក្យសម្តីដែលមានលក្ខណៈរើសអើងពូជសាសន៍ពីអ្នកគាំទ្រម្នាក់ អំឡុងការប្រកួត FIFA World Cup 2026 រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងកាប់វែរនៅកីឡដ្ឋាន Hard Rock ទីក្រុង Miami។

ហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បន្ទាប់ពីវីដេអូផ្សាយផ្ទាល់ (Livestream) របស់ IShowSpeed បានបង្ហាញពីការប្រឈមមុខជាមួយអ្នកគាំទ្រម្នាក់ពាក់អាវក្រុមអាហ្សង់ទីន ដែលត្រូវបានគេចោទថាបានប្រើពាក្យសម្តីប្រមាថ និងមានលក្ខណៈរើសអើងពូជសាសន៍សំដៅទៅលើរូបលោក។

IShowSpeed ដែលមានឈ្មោះពិតថា Darren Jason Watkins Jr. គឺជាអ្នកបង្កើតមាតិកាជនជាតិអាមេរិក ដែលមានអ្នកតាមដានរាប់សិបលាននាក់នៅលើបណ្ដាញសង្គមរួមមាន ៥៧ លាន Subscribers នៅ YouTube និង ៥៣ លានអ្នកតាមដាននៅ TikTok។

នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានបញ្ជាក់ថា ខ្លួនបានដឹងពីហេតុការណ៍នេះ និងបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានសង្កត់ធ្ងន់ថា ការរើសអើងពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់។ FIFA ក៏បានអះអាងថា World Cup គឺជាព្រឹត្តិការណ៍ដែលតំណាងឱ្យភាពចម្រុះជាតិសាសន៍ ការគោរពគ្នាទៅវិញទៅមក និងការរួបរួមរបស់មនុស្សមកពីជុំវិញពិភពលោក។

គិតត្រឹមពេលនេះ IShowSpeed និងក្រុមការងាររបស់លោក មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជុំវិញហេតុការណ៍នេះនៅឡើយ ខណៈ FIFA ក៏មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីជំហានបន្ទាប់នៃការស៊ើបអង្កេតដែរ។

ករណីនេះកើតឡើងស្របពេល FIFA កំពុងបង្កើនវិធានការប្រឆាំងការរើសអើងក្នុងអំឡុងការប្រកួត World Cup 2026។ កាលពីសប្តាហ៍មុន FIFA បានបង្ហាញថា ការបំពានលើបណ្ដាញសង្គមក្នុងអំឡុងការប្រកួតបានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹង World Cup ឆ្នាំ២០២២ ហើយក្នុងចំណោមសារបំពានទាំងនោះ ប្រហែល ១១% មានលក្ខណៈរើសអើងពូជសាសន៍៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm        1
FIFA បើកការស៊ើបអង្កេតករណីរើសអើងពូជសាសន៍លើ IShowSpeed នៅ World Cup
2026/07/08 11:52:50 am        1
Fulham តែងតាំង Alvaro Arbeloa ជាអ្នកចាត់ការថ្មីជាមួយកិច្ចសន្យា ៣ឆ្នាំ
2026/07/08 11:31:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបន្តឆ្ពោះទៅការដឹកជញ្ជូនបៃតង ខណៈរថយន្តអគ្គិសនីចុះបញ្ជីកើនដល់ជាង ១៤,០០០គ្រឿង

2026/07/08 01:17:19 pm
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះពិនិត្យតំបន់ព្រំដែនកម្ពុជាដែលថៃរំលោភកាន់កាប់
2026/07/08 01:03:28 pm
​វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់
2026/07/08 12:58:26 pm
​Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ៨ ឆ្នាំជាប់គ្នា បន្តជួប Sinner
2026/07/08 12:43:13 pm
​លោកTrump ហៅនាយករដ្ឋមន្ត្រីអ៊ីតាលីថាជា «មនុស្សល្អ» ប៉ុន្តែបន្ទោសលោកស្រីចំពោះការមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
2026/07/08 12:03:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/06 05:09:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/06 05:37:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am