សកម្មជនបក្សភ្លើងទៀន៧៨រូប ប្រកាសចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

2022/05/02 06:55:51 pm        2.6 K

ភ្នំពេញ៖ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន សរុប ៧៨រូប បានប្រកាសចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជន​របស់​គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ​ដែលជា​គណបក្សដ៏ធំ និងចាស់ទុំជាង​គេនៅ​កម្ពុជា។

ពិធីប្រកាស​បញ្ចូល​សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ​ដែលមកពី​គណបក្សភ្លើងទៀន បាន​ធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​រាជធានី​ភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា​ និង​ជា​ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា​រាជធានីភ្នំពេញ ​បានថ្លែងថា សមាជិកថ្មី​ទាំង​៧៨រូបនេះ មាន ៥២រូប ​ជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំង​ពេញសិទ្ធិ និងបម្រុង។ ​ដោយឡែក ២៦រូបទៀត ​ជាសកម្មជន នៅតាមបណ្តាសង្កាត់​មួយចំនួន​ក្នុងរាជធានីភ្នំពេញ។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយ​បក្ស​ប្រជាជន​កម្ពុជា ​បានលើកបង្ហាញថា ​ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា ​ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលន​យោបាយ​របស់គណបក្សប្រជាជនកម្ពុជា​ ក្នុងការដឹកនាំ កសាង ​និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន ​នៅតែបន្តនយោបាយប្រជាភិថុតិ ដែល​ជាសំណល់​មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មាន​គោល​នយោបាយ​ល្អណាមួយក្នុង​ការ​ធ្វើឱ្យរីកចម្រើនដល់សង្គមជាតិនោះឡើយ។

ក្នុងពិធី​បញ្ចូល​សមាជិកថ្មីមកពីគណបក្សភ្លើងទៀននោះដែរ ​ឯកឧត្តម ឃួង ស្រេង ក៏បាន​លើក​ឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ​ហ៊ុន សែន ជាប្រធាន បាន​លះបង់គ្រប់បែបយ៉ាង​ ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ​ការពារអាយុជីវត និង​មិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ​ស្លាប់ដោយការអត់បាយនោះឡើយ និងមិនមានគណបក្ស​ណា​ហ៊ានលះបង់ ​និងការពារអាយុជីវិតប្រជាជនកម្ពុជា​ដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។

អ្វីដែលយើងបានឃើញជាក់ស្តែង ​រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់គណបក្សប្រជាជាជនកម្ពុជា បាន​គិតគូរយ៉ាងខ្លាំង​ខ្លាលើសុខមាលភាពប្រជាពលរដ្ឋ​ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេច​តេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ​ដើម្បីយកវ៉ាក់សាំងមកចាក់​ជូនប្រជាពលរដ្ឋ​ឱ្យ​បានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ​ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង ១០០%ហើយ ហើយបាន​និងកំពុងដំណើរការចាក់ដូសទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀត៕ អត្ថបទ៖ ឡាយោ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm