ក្រសួងការងារ និងអង្គការ ILO បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ»

2026/07/08 10:09:08 pm        104

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» (OSH) នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sokha Phnom Penh ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និយោជក និងកម្មករនិយោជិត សំដៅធានាឱ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជា និងបទដ្ឋានស្តង់ដាអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាព។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២០០រូប ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ព្រមទាំងអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដើម្បីកសាងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។

ឯកឧត្តមគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងសេចក្តីប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាង ២០ដែលមានស្រាប់ ហើយការបង្កើតច្បាប់នេះគឺជាការឆ្លើយតបដោយផ្ទាល់ និងទាន់ពេលវេលាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ច្បាប់នេះក៏បង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដែលបានអនុម័តដាក់ឱ្យប្រើច្បាប់នេះរួចហើយ។ សម្រាប់កម្ពុជា ការអនុម័តដាក់ឱ្យប្រើច្បាប់នេះនាពេលខាងមុខ គឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ ស្របតាមនិន្នាការសកល និងបទដ្ឋានអន្តរជាតិខាងការងារ ជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងបរិស្ថាន (HREDD)។

នាឱកាសនោះ ឯកឧត្តមលើកឡើងថា ក្រសួងតែងតែប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ហើយច្បាប់ដែលល្អនិងគ្រប់ជ្រុងជ្រោយគឺកើតចេញពីកិច្ចសន្ទនាត្រីភាគី ដែលមានការចូលរួមស្មើភាព បើកចំហនិងស្មោះត្រង់។ ការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២នេះ ជាការបោះជំហានទៅមុខដ៏ធំមួយទៀតក្នុងការផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចសំខាន់ៗដែលបានកែសម្រួល និងឯកភាពរួមគ្នា ថាតើបទប្បញ្ញត្តិដែលបានកែប្រែមានភាពស៊ីចង្វាក់គ្នានឹងការប្រែប្រួលសេដ្ឋកិច្ច មានតុល្យភាពរវាងការការពារកម្មករនិយោជិត និងការសម្រួលដល់បន្ទុកធុរកិច្ចនៃនិយោជកដែរឬទេ និងថាតើចំណុចដែលបានកែប្រែ និងដាក់បញ្ចូលក្នុងច្បាប់នេះស្របតាមស្តង់ដាអន្តរជាតិដែលកំណត់ដោយ ILO ដែរឬទេ ជាពិសេសអនុសញ្ញាអន្តរជាតិខាងការងារលេខ ១៥៥ និងលេខ ១៨៧។

ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់អង្គសិក្ខាសាលា សូមបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងជជែកគ្នាដោយផ្អែកលើទិន្នន័យ ភស្តុតាង និងបច្ចេកទេសដើម្បីស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបាន។ ដើម្បីឱ្យការពិភាក្សានេះសម្រេចបានតាមគោលបំណងយុទ្ធសាស្ត្រដែលបានគ្រោងទុក ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលាពិនិត្យខ្លឹមសារមាត្រាជាក់លាក់ និងភាសាច្បាប់, បែងចែកសមត្ថកិច្ចអន្តរក្រសួង និងផ្ទេរបទប្បញ្ញត្តិលម្អិតទៅក្នុងលិខិតបទដ្ឋានក្រោមច្បាប់ ដោយគួរតែកំណត់ត្រឹមតែគោលការណ៍គ្រឹះ កាតព្វកិច្ចចម្បង និងក្របខ័ណ្ឌទូទៅនៅក្នុងច្បាប់នេះ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងបទពិសោធដ៏សម្បូរបែបពីអង្គសិក្ខាសាលានឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រ ហើយច្បាប់នេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថា រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនិយោជិតនោះឡើយ។

ទន្ទឹមនេះ លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា លោកឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករ និងជាអនុប្រធានអនុគណៈកម្មាធិការជាតិ OSH បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារដែលបានរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង និងបើកឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពនិងសុខភាពការងារដល់កម្មករនិយោជិត ឆ្លុះបញ្ចាំងពីគុណតម្លៃនៃអង្គការ ILO ជួយជំរុញការប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមជំរុញចលនា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm