កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺន​តោន ទទួលបានចំណូល​ជាង ៣៦៧លានដុល្លារ ​ក្នុងរយៈពេល៦ខែ ឆ្នាំ​២០២៦

2026/07/08 10:27:02 pm        141

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុង​ឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦២.៨៤% ​ ខណៈប្រាក់ចំណូលទទួលបានពីការនាំចេញអង្ករសម្រេចបានជាង ៣៦៧ លានដុល្លារអាមេរិក​ កើនឡើង​ ២៩.៥២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦០ បាននាំចេញអងង្ករទៅកាន់គោលដៅចំនួន ៦៤ ជុំវិញពិភពលោក​។ សហភាព​អឺរ៉ុបគឺជាផ្សារចម្បងជាងសម្រាប់អង្ករកម្ពុជា ដោយ បណ្តា​ប្រទេស​តំបន់អឺរ៉ុបចំនួន ​៣២ ​បាននាំចូលអង្ករពីកម្ពុជា​ក្នុង​បរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣​ លានដុល្លារ​សហរដ្ឋអាមេរិក។

ប្រទេសទេសចិនគឺជាសំខាន់មួយសម្រាប់កម្ពុជា ដែលបាននាំចេញទៅចិន ​ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន ដែល​មានទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេស ក្នុង​បរិមាណចំនួន ២២៨ ៧៨០ តោន​ ក្នុងទំហំទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំង ទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០​ លានដុល្លារសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាន បន្តថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ,ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% , អង្ករចំហុយ ១.៨២%, អង្ករសរីរាង្គចំនួន ១.២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥%, និងអង្ករផ្សេងៗចំនួន ០.២%។

 ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើម​ចំនួន ៣.១៧៦. ៥៦១ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm