អាមេរិក ប្រាប់​ថា បាន​កំណត់​គោលដៅជាង ៨០កន្លែង​ អំឡុង​ការវាយប្រហារសងសឹកជុំថ្មី លើ​អ៊ីរ៉ង់

2026/07/08 10:33:09 pm        42

យោធារបស់​សហរដ្ឋអាមេរិក ​កាលពីល្ងាចថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) បានប្រាប់​ឱ្យ​ដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារសងសឹកជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារគោលដៅជាង ៨០កន្លែង​ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ លើនាវាពាណិជ្ជកម្មដែលធ្វើ​ដំណើរ​ឆ្លងកាត់ច្រកសមុទ្រ Hormuz។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់​ថា កងកម្លាំងរបស់ខ្លួន បានបើក​ការវាយប្រហារវាយលុក ដោយផ្តោតលើប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ បណ្តាញបញ្ជាការ និងត្រួតពិនិត្យ ទីតាំងរ៉ាដាឆ្នេរសមុទ្រ សមត្ថភាពមីស៊ីលប្រឆាំងនាវា និងទូកតូចៗជាង ៦០គ្រឿង ដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ទាំង​នៅក្នុង និងជុំវិញផ្លូវទឹកយុទ្ធសាស្ត្រ​។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹង​ទៀត​ថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើង «ជាការឆ្លើយតបភ្លាម​ៗ ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz»។

យោងតាម ​​CENTCOM បាន​ឱ្យដឹង​បន្ថែម​ថា ប្រតិបត្តិការនេះមានគោលបំណងធ្វើឱ្យចុះខ្សោយ​ដល់​ «សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបន្តវាយប្រហារពាណិជ្ជកម្មអន្តរជាតិដែលឆ្លង​កាត់​ច្រកសមុទ្រពាណិជ្ជកម្មអន្តរជាតិ»។ ហើយតាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍របស់ខ្លួន បញ្ជាការនេះ​​បានសង្កត់ធ្ងន់​ថា៖ «កងកម្លាំងរបស់​ CENTCOM នៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ​ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ នៅពេលដែលកិច្ចព្រមព្រៀង (បទឈប់បាញ់) មិនត្រូវបានអនុវត្ត ឬគោរពតាម»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះត្រូវបានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ ក្នុងតំបន់ជាច្រើននៃភាគខាងត្បូងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm