ប្រធានសភាអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថា បាន​រំលោភបំពានបទឈប់បាញ់ ក្រោយមាន​ការ​វាយប្រហារថ្មី

2026/07/08 10:35:22 pm        63

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Ghalibaf បានចោទប្រកាន់សហរដ្ឋអាមេរិកថា បាន​រំលោភយ៉ាង​ធ្ងន់ធ្ងរលើ​កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសទាំង២ ដែលគេស្គាល់ថា ជាអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) បន្ទាប់ពីមាន​ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក លើ​ប្រទេស​អ៊ីរ៉ង់។

នៅ​ថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) នេះ តាម​រយៈ​ការបង្ហោះមួយ លើវេទិកាបណ្ដាញ​សង្គម X លោក Ghalibaf បានសរសេរ​រៀប​រាប់​ពី​អ្វីដែលលោកពិពណ៌នាថា ជាការរំលោភរបស់សហរដ្ឋអាមេរិក ក្នុង​នោះ​រួមទាំង «ការគំរាមកំហែងជាបន្តបន្ទាប់ពី​ការវាយប្រហារបន្ថែមទៀត» ការស្ដារឡើងវិញនូវទណ្ឌកម្មប្រេង ការវាយប្រហារ នៅ​ភាគខាងត្បូងអ៊ីរ៉ង់ និងការបន្តប្រតិបត្តិ​ការ​យោធារបស់អ៊ីស្រាអែល នៅលីបង់​។

លោកបានសរសេរថា៖ «ការរំលោភយ៉ាង​ធ្ងន់ធ្ងរ លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយសហរដ្ឋអាមេរិក។ សម័យកាលនៃការសម្លុតកំហែង​ និងការដាក់សម្ពាធ ​បានចប់ហើយ។ ការ​ធ្វើ​បែប​នោះ​មិន​នាំឱ្យ​សម្រេច​តាម​គោល​បំណង​​ឡើយ​។ យើងមិនព្រម​ចុះញ៉ម​ជាដាច់ខាត​»។

គួរ​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីយោធាអាមេរិក បានឱ្យដឹង​ថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំថ្មីលើ​អ៊ីរ៉ង់ហើយ​ ដោយបាន​វាយប្រហារគោលដៅជាង ៨០​កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់ទីក្រុងតេអេរ៉ង់លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕

 

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm