[UPDATE] លោក Trump៖ បទឈប់បាញ់​អាមេរិក-​អ៊ីរ៉ង់ គឺ «ចប់ហើយ» ក្រោយ​មាន​ការ​វាយប្រហារទៅវិញទៅមក ​

2026/07/08 11:53:34 pm        64

នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ​ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ គឺ «ចប់ហើយ» ដោយបាន​បន្ថែមថា រូប​លោកមិនចង់មាន​ទំនងទំនង​ជាមួយទីក្រុងតេអេរ៉ង់ទៀត​ទេ។

កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ដែលមាន​ការ​ចុះហត្ថលេខាដោយ​ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន មានបំណងផ្តល់រយៈ​ពេល ៦០ថ្ងៃ សម្រាប់ដំណើរការចរចា ស្ដីពី​កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ប៉ុន្តែការចរចាដោយប្រយោល នៅប្រទេសកាតា បានបញ្ចប់ដោយគ្មានសញ្ញាពី​ការមាន​វឌ្ឍនភាពឡើយ​ ហើយយោធាអាមេរិកបានបើក​ការ​វាយ​ប្រហារថ្មីលើ​អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។

មុនកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ នៅទីក្រុង​ Ankara ប្រទេសទួរគី លោក Trump បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាគឺ​ចប់ហើយ។ ខ្ញុំមិនចង់ដោះស្រាយជាមួយពួកគេទៀត​ទេ»។ អំឡុង​ពេល​និយាយ​ដោយមានអគ្គលេខាធិការអង្គការ​ណាតូ (NATO) ​លោក Mark Rutte អង្គុយក្បែរ​នោះ​ លោកបានបន្ថែមថា៖ «ចំពោះខ្ញុំ វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ ក្នុងការដោះស្រាយជាមួយពួកគេ»។

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានដកហូតផងដែរនូវ​អាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេង បន្ទាប់ពីនាវា​ដឹកប្រេងចំនួន ៣គ្រឿង ត្រូវបានវាយប្រហារដោយមីស៊ីល នៅច្រកសមុទ្រ Hormuz។

ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹង​ថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារ «ដើម្បីផ្ដល់ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​ការកំណត់គោលដៅ និងការវាយប្រហារ លើនាវាពាណិជ្ជកម្មដែលមានក្រុមជនស៊ីវិលស្លូតត្រង់ធ្វើការនៅក្នុងផ្លូវទឹកអន្តរជាតិ»។

នៅព្រឹកថ្ងៃពុធនេះ ទាំងប្រទេសបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក និងកូវ៉ែត ដែលជាទីតាំងរបស់កងកម្លាំងកងទ័ពជើងគោកអាមេរិក បានបន្លឺសំឡេងប្រកាសអាសន្ន​ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល។ ឆ្មាំការពារជាតិបានចេញសេចក្តីថ្លែងការណ៍ ដោយទទួលស្គាល់ការកំណត់គោលដៅលើ​មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm